ព័ត៌មានអន្តរជាតិ

អាមេរិក និងចិន បន្តកិច្ចព្រមព្រៀង ផ្អាកសង្រ្គាមពាណិជ្ជកម្ម ៩០ថ្ងៃទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំ ជាងគេទាំងពីរ លើពិភពលោក

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបន្តកិច្ចព្រមព្រៀងផ្អាក សង្រ្គាមពាណិជ្ជកម្ម ជាមួយប្រទេសចិនរយៈពេល ៩០ ថ្ងៃទៀត ដោយយ៉ាងហោចណាស់ ពន្យារពេលម្តងទៀត នូវជម្លោះដ៏គ្រោះថ្នាក់ រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុត ទាំងពីរក្នុងពិភពលោកនេះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានបង្ហោះនៅលើ វេទិកាសង្គម Truth Social របស់លោកថា លោកបានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ សម្រាប់ការពន្យារផ្នែកពាណិជ្ជកម្ម ហើយថា “ធាតុផ្សេងទៀតទាំងអស់នៃកិច្ចព្រមព្រៀងនឹងនៅដដែល” ។ ជាមួយគ្នានេះទីក្រុងប៉េកាំងក៏បានប្រកាសពីការពន្យារពេលពន្ធគយតាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការ ស៊ីនហួ។

កាល​បរិច្ឆេទ​តម្លើងពន្ធមុន​កំណត់​នឹង​ផុត​កំណត់​នៅ​ម៉ោង ១២:០១ ព្រឹក​ថ្ងៃ​អង្គារ ហើយ ប្រសិនបើរឿងនេះកើតឡើង សហរដ្ឋអាមេរិកអាច នឹងដំឡើងពន្ធលើការនាំចូលរបស់ចិន ពីកម្រិតខ្ពស់រួចទៅហើយ 30% ហើយទីក្រុងប៉េកាំង អាចឆ្លើយតបដោយការបង្កើនការ យកពន្ធសងសឹកលើការនាំចេញ របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន។

ការផ្អាកតម្លើងនេះ គឺជាការទិញពេលវេលា សម្រាប់ប្រទេសទាំងពីរ ដើម្បីដោះស្រាយភាពខុសគ្នា មួយចំនួនរបស់ពួកគេ ប្រហែលជាផ្លូវសម្រាប់កិច្ចប្រជុំកំពូលនៅចុងឆ្នាំនេះរវាង លោក Trump និងប្រធានាធិបតីចិន Xi Jinping ហើយវាក៏ត្រូវបានស្វាគមន៍ ដោយក្រុមហ៊ុនអាមេរិក ដែលធ្វើអាជីវកម្ម ជាមួយប្រទេសចិនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top