អ៊ីស្រាអែល បើកការវាយប្រហារ ស្លាប់អ្នកកាសែត Al Jazeera ជាច្រើននាក់ នៅក្នុងតំបន់ហ្គាហ្សា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យ៉ាងហោចណាស់បុគ្គលិកនៅកាសែត Al Jazeera ចំនួន៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលពោលគឺ នៅពេលដែលពួកគេកំពុងស្ថិតនៅក្នុង ជំរុំអ្នកកាសែតក្នុងតំបន់ហ្គាហ្សា។
ក្នុងចំណោមជនរងគ្រោះក៏មានលោក Anas al-Sharif ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានដ៏ល្បី ដែលត្រូវបានទទួលស្គាល់ ចំពោះការរាយការណ៍របស់គាត់ អំពីវិបត្តិមនុស្សធម៌ក្នុងតំបន់ផងដែរ ។
ការវាយប្រហារនេះបានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យ នៅពេលដែលកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារតង់មួយនៅខាងក្រៅ ច្រកទ្វារសំខាន់នៃមន្ទីរពេទ្យ Al-Shifa ក្នុងហ្គាហ្សា ។
ប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាន នៅកាតាបានបញ្ជាក់ភ្លាមៗថា អ្នកកាសែតបួននាក់របស់ខ្លួន ដែលមានឈ្មោះដូចជា al-Sharif, Mohammed Qreiqeh, Ibrahim Zaher និង Mohammed Noufal ត្រូវបានរកឃើញថា បានបាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍នេះ។
ក្រោយមក វាបានបន្ថែមថា អ្នកថតរូប Moamen Aliwa ក៏ស្ថិតក្នុងចំណោមជនរងគ្រោះ រួមនឹងពីរនាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧នាក់។
គួរឲ្យដឹងដែរថាការបង្ហោះចុងក្រោយរបស់លោក Al-Sharif នៅលើបណ្តាញសង្គម X ពោលគឺនៅប៉ុន្មាននាទីមុនពេលគាត់ត្រូវបានគេសម្លាប់ បានបង្ហាញពីវីដេអូ នៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Gazaបេសកកម្មបានពិពណ៌នាអំពី ការទម្លាក់គ្រាប់បែកឥតឈប់ឈរ ដោយយន្តហោះចម្បាំងអ៊ីស្រាអែល ៕
ប្រែសម្រួល៖ស៊ុនលី
