ព័ត៌មានអន្តរជាតិ

ប្រមុខកងទ័ពអាកាសឥណ្ឌា អះអាងថា ប្រព័ន្ធមីស៊ីល S-400 ផលិតដោយរុស្ស៊ី ជាអ្នកគំរាមយន្តហោះចម្បាំងប៉ាគីស្ថាន មិនឱ្យហោះមកជិត

XInhua

បរទេស ៖ ប្រមុខកងទ័ពអាកាសឥណ្ឌា (IAF) លោក Amar Preet Singh បាននិយាយថា ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស S-400 ផលិតដោយរុស្ស៊ី គឺជា “ការផ្លាស់ប្តូរហ្គេម” សម្រាប់ទីក្រុង New Delhi ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់ការជួបជុំមួយកាលពីថ្ងៃសៅរ៍ លោក Singh បាននិយាយថា កងកម្លាំងប្រដាប់អាវុធឥណ្ឌា បានបាញ់ទម្លាក់យន្តហោះប៉ាគីស្ថានចំនួន ៥ គ្រឿង និងយន្តហោះមួយគ្រឿង ក្នុងអំឡុងពេលវាយ ប្រហារលើប៉ាគីស្ថានដែលជាផ្នែកនៃ ‘Operation Sindoor’ នៅក្នុងខែឧសភា។

គាត់បាននិយាយថា “ប្រព័ន្ធ S-400 ដែលពួកយើងបានទិញនាពេលថ្មីៗនេះ គឺជាឧបករណ៍ផ្លាស់ប្តូរហ្គេម ។ “ចម្ងាយពិឃាដនៃប្រព័ន្ធនោះ បានធ្វើឱ្យយន្តហោះ របស់ពួកគេនៅឆ្ងាយពីចម្ងាយអតិបរមា ហើយដែលពួកគេអាចប្រើប្រាស់ តែអាវុធពីអាកាសទៅដីរយៈចម្ងាយឆ្ងាយ ដូចជាគ្រាប់បែកហោះ ចម្ងាយឆ្ងាយដែលពួកគេមាន។”

លោក Singh គឺជាមន្ត្រីយោធាឥណ្ឌាដំបូងគេ ដែលនិយាយដោយផ្ទាល់ អំពីការខាតបង់ ដែលបានកើតឡើងលើប៉ាគីស្ថាន អំឡុងពេលមានការប្រឈមមុខដាក់គ្នា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top