ព័ត៌មានអន្តរជាតិ

សេតវិមានលើកឡើង អំពីលទ្ធភាព ដែលប្រធានាធិបតីអាមេរិក លោក Trump អាចនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោកDonald Trump អាចទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នាពេលខាងមុខ ខណៈដែល លោក Trump ក៏កំពុងត្រៀមជួបសមភាគីរុស្ស៊ីលោក Vladimir Putin រួចហើយនៅសប្តាហ៍នេះ ក្នុងទឹកដីរបស់សហរដ្ឋអាមេរិក ។

មេដឹកនាំទាំងពីរគ្រោងនឹង ជួបពិភាក្សាគ្នានៅរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិកនៅថ្ងៃទី១៥ខែសីហា ដោយកិច្ចពិភាក្សារំពឹងថា នឹងផ្តោតលើការដោះស្រាយ ជម្លោះអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងទ្វេភាគី។

នៅពេលសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា តើលោក Trump មានគម្រោងទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ីឬយ៉ាងណានោះ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា ៖ វាជារឿងដែលអាចទៅរួចដែលថា មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី នាពេលអនាគត ។

គួរឲ្យដឹងដែរថាទីក្រុងមូស្គូ​ធ្លាប់​បាន​បញ្ជាក់​ថា ខ្លួន​រំពឹង​ថា​ជំនួប​បន្ទាប់​របស់​មេដឹកនាំ​ទាំង​ពីរ ​បន្ទាប់​ពី​រដ្ឋ​អាឡាស្កា​នឹង​ធ្វើ​ឡើង​នៅ​រុស្ស៊ី។ លោក Yury Ushakov ជំនួយការវិមានក្រឹមឡាំងបាននិយាយកាលពីសប្តាហ៍មុនថា Trump គឺបានទទួលលិខិតអញ្ជើញជាផ្លូវការរួចមកហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top