ព័ត៌មានអន្តរជាតិ

ចិននិងប្រទេសឥណ្ឌា សម្រេចក្នុងការអនុញ្ញាតិ ឲ្យមានជើងហោះហើរ ត្រង់ឡើងវិញរវាងគ្នា

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់RT ប្រទេសឥណ្ឌា និង ចិន បានព្រមព្រៀងនិងក៏កំពុងរៀបចំឡើងវិញ នូវជើងហោះហើរដឹកអ្នកដំណើរ ដោយផ្ទាល់ឱ្យបានឆាប់នៅ ខែក្រោយនេះវិញហើយ។

ដកស្រង់ប្រភពចេញពីកាសែត Bloomberg បានរាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញ ដោយបានលើកឡើង ពីមនុស្សដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងកិច្ចការងារនេះ ។

ទីក្រុងញូវដេលី បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ ដូចជា Air India និង IndiGo ត្រៀមខ្លួន ដើម្បីចាប់ផ្តើមជើងហោះហើរ ទៅកាន់ប្រទេសចិន ក្នុងពេលជូនដំណឹងខ្លីៗ ជាមួយនឹងការប្រកាសជាផ្លូវការទំនងជាក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងប្រទេសចិននៅថ្ងៃទី៣១ខែសីហាកន្លងមក។

ក្រុមហ៊ុនដឹកជញ្ជូនរបស់ឥណ្ឌា និងចិនពីមុនបានដំណើរការ ការហោះហើរដោយផ្ទាល់រវាងទីក្រុងសំខាន់ៗ មុនពេលពួកគេត្រូវបានផ្អាក ក្នុងអំឡុងពេលការរីករាលដាល នៃជំងឺរាតត្បាត Covid-19 ក្នុងឆ្នាំ ២០២០។

ការបន្តជើងហោះហើរត្រង់ឡើងវិញ ត្រូវបានគេមើលឃើញថា ជាសញ្ញាចុងក្រោយ នៃការរលាយរវាងប្រទេសជិតខាងអាស៊ី ដែលទំនាក់ទំនងរបស់ពួកគេមាន ភាពតានតឹងដោយសារតែការប៉ះទង្គិចគ្នា ដ៏សាហាវនៅភ្នំហិម៉ាឡៃក្នុងឆ្នាំ២០២០កន្លងមកនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top