លោក ណេតាន់យ៉ាហ៊ូ អះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់ ជាផ្នែកនៃតំបន់ហ្គាហ្សា មិនអាចទៅរួចទៀតទេ

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកជឿជាក់ថា អនាគតសម្រាប់បទ ឈប់បាញ់មួយផ្នែក និងកិច្ចព្រមព្រៀងដោះលែង ចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស់ គឺមិនអាចទៅរួចទៀតទេ ។
នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍អ៊ីស្រាអែល i24 លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លទ្ធភាព នៃការឈានដល់កិច្ចព្រមព្រៀងមួយផ្នែក “គឺនៅពីក្រោយយើង” ។ លោកបានច្រានចោលការ ចោទប្រកាន់ពីឥស្សរជនប្រឆាំង និងអតីតមន្ត្រីយោធាជាន់ខ្ពស់ថា លោកកំពុងអូសបន្លាយពេល ក្នុងសង្រ្គាម ដោយថា គោលដៅនៅតែបញ្ចប់ជម្លោះ កម្ចាត់ក្រុមហាម៉ាស់ និងធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយតែមួយ “តាមលក្ខខណ្ឌរបស់យើង”។
លោកបានលើកឡើងថា «ខ្ញុំនឹងមិនត្រឡប់ទៅ កិច្ចព្រមព្រៀងមួយផ្នែកវិញទេ» ដោយចោទប្រកាន់ក្រុមហាម៉ាស់ថា បានបំភាន់អ៊ីស្រាអែលដោយមិនផ្តល់ព័ត៌មានលម្អិត។
កាលពីថ្ងៃអាទិត្យ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល គ្រោងនឹងពង្រីកយុទ្ធនាការ យោធារបស់ខ្លួនហួស ពីទីក្រុងហ្គាហ្សា ទៅកាន់តំបន់ចុងក្រោយ ដែលនៅក្រៅការគ្រប់គ្រងរបស់ខ្លួន ដែលប្រជាជនភាគច្រើន នៃតំបន់ជុំវិញនេះបានភៀសខ្លួន ចំពេលស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ។
នៅក្នុងការអភិវឌ្ឍន៍ដាច់ ដោយឡែកមួយ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានសម្លាប់ “ពួកសកម្មប្រយុទ្ធប្រដាប់អាវុធ ចំនួនប្រាំនាក់ដែលស្លៀក ពាក់ជាបុគ្គលិកជំនួយ” នៅជិតរថយន្ត ដែលមាននិមិត្តសញ្ញា (WCK) នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកកាលពីសប្តាហ៍មុននៅ Deir al-Balah កណ្តាលហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
