ព័ត៌មានអន្តរជាតិ

PLA បណ្តេញនាវាពិឃាតអាមេរិក ចេញពីដែនទឹក របស់ចិននៅជិតកោះ Huangyan Dao

RT News

ប៉េកាំង៖ យោធារបស់ប្រទេសចិន បានបណ្តេញនាវាពិឃាតអាមេរិក Higgins ដែលបានចូលកាន់កាប់ដោយខុសច្បាប់ ចូលទៅក្នុងដែនទឹករបស់ប្រទេសចិន នៅជិតកោះ Huangyan Dao ។

លោក He Tiecheng អ្នកនាំពាក្យកងទ័ពជើងទឹក នៃបញ្ជាការរោងមហោស្រពភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានឲ្យដឹងថា បញ្ជាការរោង មហោស្រពបានរៀបចំកងកម្លាំងដើម្បីតាមដាន ត្រួតពិនិត្យ ចេញការព្រមាន និងបណ្តេញនាវាចម្បាំងអាមេរិក ដែលបានចូលដែនទឹកក្បែរដែនកោះ Huangyan Dao ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។

លោកបានលើកឡើងថា សកម្មភាពរបស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន បំផ្លាញសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងបានបំពានច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន សម្រាប់គ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ។

លោកបានបន្ដថា កងកម្លាំងជើងទឹកនៃបញ្ជាការ មហោស្រពភាគខាងត្បូង រក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top