លោក Zelensky ចេញសេចក្តីថ្លែងការណ៍ ក្នុងន័យរិះគន់និងបង្អាក់ កិច្ចប្រជុំកំពូល រវាងលោក Trumpនិងលោក Putin

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគី អាមេរិក លោក Donald Trump នឹងមិនអាចសម្រេច ជោគវាសនា របស់អ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កានោះទេ លុះត្រាតែមានការយល់ព្រម ពីសំណាក់ទីក្រុងគៀវនេះបើយោងតាមអ្វី ដែលជាសេចក្តីថ្លែងការណ៍របស់មេដឹកនាំ អ៊ុយក្រែនលោក Vladimir Zelensky។
លោកZelensky ដែលបានហៅកិច្ចប្រជុំកំពូលថាជា ជ័យជំនះផ្ទាល់ខ្លួន សម្រាប់លោក Putin បានព្យាយាមបន្ថយនិងបង្អាក់នៃកិច្ចប្រជុំថ្ងៃសុក្រនៅទីក្រុង Anchorage ។
ទាំងក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន បាននិយាយថា កិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងជាចម្បងក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន ដោយលោក Trump ស្នើថាភាគីទាំងពីរនឹងពិភាក្សាអំពីការរៀបចំការដោះដូរដីដែលមានសក្តានុពលរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
លោក Zelensky បានអះអាងថា សម្រាប់កិច្ចពិភាក្សា ពួកគេមានសារៈសំខាន់នៅកម្រិតថ្នាក់ដឹកនាំ ក្នុងករណីណាក៏ដោយ ប៉ុន្តែវាមិនអាចទៅរួចទេ ក្នុងការនិយាយអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន ហើយគ្មាននរណាម្នាក់នឹងទទួលយកនោះទេ ។
យ៉ាងណាក្តីលោក Zelensky បានទទួលស្គាល់ថា ការសន្ទនារវាងប្រធានាធិបតីអាមេរិក និង រុស្សី ពិតជាអាចមានសារៈសំខាន់សម្រាប់ផ្លូវទ្វេភាគីប៉ុន្តែលោកZelensky បានទទូចថា ប៉ុន្តែពួកគេមិនអាចសម្រេចចិត្តអ្វីអំពីអ៊ុយក្រែន ដោយគ្មានវត្តមានរបស់អ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ស៊ុនលី
