ព័ត៌មានអន្តរជាតិ

លោកXi Jinping៖” ចំពោះជនឈ្លានពានកុលបុត្រ កុលធីតាចិន តស៊ូ យ៉ាងអង់អាចក្លាហាន បានបង្ក្រាបចោរ ឈ្លានពានយោធានិយមជប៉ុន យ៉ាងបាក់ស្បាត ”

ចាប់ពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៤៥ ប្រទេសជប៉ុន បានឈ្លានពានប្រទេសចិន ។ ទីក្រុងចិនចំនួនជាង៩៣០ បានត្រូវគ្រប់គ្រងដោយជប៉ុន ជាបន្តបន្ទាប់ជនរួមជាតិជាង៣៥លាននាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសជនភៀសសឹកជាង៤២លាននាក់ បាត់បង់ទីជម្រក ។ ចោរឈ្លានពានជប៉ុន បានឈ្លានពានយ៉ាងសាហាវព្រៃផ្សៃ និងធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង ដែលធ្វើឱ្យប្រជាជនចិនរងទុក្ខវេទនាដ៏ធ្ងន់ធ្ងរ ។
នៅតំបន់ភាគខាងឦសាន កងទ័ពជប៉ុន លេខ៧៣១ បានធ្វើតេស្តអាវុធជីវសាស្ត្រ ដែលគ្មានមនុស្សធម៌ បានធ្វើសង្គ្រាមបាក់តេរី ដើម្បីប្រល័យពូជសាសន៍ ។ បន្ទាប់ពីទីក្រុងNanjing ត្រូវធ្លាក់ចូលបាតដៃចោរឈ្លានពានជប៉ុន កងទ័ពជប៉ុនបានសម្លាប់រង្គាល ដោយគ្រោងទុកជាមុនដល់មហាជន និងចំណាប់ខ្មាំងដែលគ្មានអាវុធ ប្រព្រឹត្តអំពើអមនុស្សធម៌ដូចជា ឆក់ប្លន់ រំលោភនិងដុតភ្លើងជាដើម ។ ប្រជាជនចិនជាង៣០ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត ក្រោមកាំភ្លើងនិងកាំបិត របស់ចោរឈ្លានពានជប៉ុន ។

ទុក្ខវេទនាជាតិ បានធ្វើឱ្យទឹកដីចិនស្ថិតក្នុងភាព ច្របូកច្របល់ ។ ប្រជាជនចិន៤រយលាននាក់ បានសាមគ្គីគ្នាជាធ្លុងមួយយុទ្ធជនរាប់មិនអស់ ក្រោកឈរឡើង ជាបន្តបន្ទាប់ប្រើជីវិត ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ ។ ចំនួនទាហានកងទ័ពភាគឦសាន ដែលងើបឡើង ដើម្បីប្រឆាំងការឈ្លានពានជប៉ុន មានតិចបំផុតគឺមិនដល់២និង៣ពាន់នាក់ផង។ ក្រោមអាកាសធាតុ៣០៤០ក្រោមសូន្យ អង្សាសេនាយទាហាននិងពលទាហាននៃកងទ័ពឦសានបានស្លៀកសម្លៀកបំពាក់ តែមួយជាន់ហើយរហែកទៀត គ្មានស្បៀងអាហារក៏កកេរសំបក ឈើ និងឬសស្មៅ ។ ពួកគាត់ប្រកាន់ខ្ជាប់នូវស្មារតី បដិវត្តន៍ដ៏អង់អាចក្លាហានបានធ្វើការ ប្រយុទ្ធស្លាប់រស់ជាមួយចោរឈ្លានពានជប៉ុន ។
លោកស្រីDengYufen ដែលជាកសិករ ធម្មតាមួយរូបដើម្បីគាំទ្រដល់ការប្រឆាំង នឹង ការឈ្លានពានរបស់ជប៉ុន លោកស្រីបានលះបង់ សមាជិកក្រុមគ្រួសារខ្លួន ដើម្បីការពារជាតិដោយបានបញ្ជូនកូនប្រុស៥នាក់ ឡើងលើសមរភូមិជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹង ពួកឈ្លានពានជប៉ុន ។ ពេលជូនកូនៗឡើង សមរភូមិ លោកស្រីបាននិយាយថា កុំបារម្ភពីក្នុងផ្ទះអី ទៅវាយពួកជប៉ុនដោយស្ងប់ចិត្ត ! នៅទីបំផុតកូនប្រុសទាំង៥ បានពលីជីវិតដើម្បីជាតិទាំងអស់ ។ ដល់ថ្ងៃទី១៥ខែសីហាឆ្នាំ១៩៤៥ជប៉ុនប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។
លោកស្រីDeng Yufenទៅដល់ផ្នូររបស់ប្តីនិងកូនប្រុសទាំង៥រូប និយាយទាំងទឹកភ្នែកថា ពួកជប៉ុនចុះចាញ់ហើយ យើងឈ្នះហើយ!
ប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះប្រជាជនចិន ចងចាំជារៀងរហូត ។
ការប្រយុទ្ធប្រឆាំង ដ៏លំបាកលំបិន ដែលឆ្លងរយៈពេល១៤ឆ្នាំ ទីបំផុតនាំមកនូវរស្មីនៃជ័យជំនះ ។ ពេលវេលាបានប្រែប្រួល ការលំបាក ដែលធ្លាប់ឆ្លងកាត់បានក្លាយទៅជាប្រវត្តិសាស្ត្រ។ ប្រទេសចិននាពេលបច្ចុប្បន្នបានក្រោកឈរឡើង និងខ្លាំងក្លា ។ ការទទួលបានសន្តិភាព មិនងាយស្រួលទេ យើងចងចាំប្រវត្តិសាស្ត្រមិនមែនបន្តគំនុំ ផ្ទុយទៅវិញគឺ យើង ដឹងគុណសន្តិភាពខិតខំប្រឹងប្រែង ដើម្បីកសាងអនាគតកាន់តែល្អ។
លោកXiJinpingប្រធានរដ្ឋចិន បានថ្លែងក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃថ្ងៃ ជ័យជម្នះ ដែលប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងពិភពលោកប្រឆាំងហ្វាស៊ីសនាថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៥ថា ជ័យជម្នះរបស់ប្រជាជនចិនដែលប្រឆាំង នឹងការឈ្លានពានជប៉ុនគឺ ជាជ័យជម្នះទាំងស្រុងលើកទី១ របស់ប្រទេសចិនក្នុងការប្រឆាំង នឹងការឈ្លានពាន ពីបរទេសក្នុងសម័យទំនើប ។

ជ័យជម្នះដ៏អស្ចារ្យនេះបានបំផ្លាញចោល ទាំងស្រុង នូវបំណងប៉ុនប៉ងរបស់យោធានិយមជប៉ុន ដែលចង់ឈ្លានពាននិងជិះជាន់ប្រទេសចិន លាងសំអាតភាពអាម៉ាស់ របស់ប្រជាជាតិចិន ដែលប្រឆាំងការឈ្លានពាន ដោយបរាជ័យរាល់លើកក្នុងសម័យទំនើប ។ ជ័យជម្នះដ៏អស្ចារ្យនេះ បានកំណត់សារឡើងវិញ នូវឋានៈនៃប្រទេសធំរបស់ប្រទេសចិន លើពិភពលោកដែលបានធ្វើឱ្យប្រជាជនចិន ទទួលការគោរពពីប្រជាជន ដែលស្រឡាញ់សន្តិភាពលើពិភពលោក ។ ជ័យជម្នះដ៏អស្ចារ្យនេះបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាង សម្រាប់ស្តារប្រជាជាតិចិនមានភាពរុងរឿងដ៏អស្ចារ្យឡើងវិញ និងចាប់ដំណើរថ្មី សម្រាប់កសាងប្រទេសចិនដ៏ចំណាស់ ៕

To Top