ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី សរសើរកិច្ចខិតខំប្រឹងប្រែង ​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅ អ៊ុយក្រែនជាងបីឆ្នាំ

RT News
" "

បរទេស៖ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានសរសើរកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ជាងបីឆ្នាំបន្ទាប់ពីទីក្រុងមូស្គូ បានចាប់ផ្តើមការលុកលុយ ខណៈដែលមេដឹកនាំទាំងពីរ បានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅថ្ងៃសុក្រ នៅអាឡាស្កា។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំកាល ពីថ្ងៃព្រហស្បតិ៍ជាមួយមន្ត្រីរដ្ឋាភិបាលកំពូល នៅលើកិច្ចប្រជុំកំពូល លោកពូទីនបាននិយាយ នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានចេញ ផ្សាយដោយវិមានក្រឹមឡាំងថា រដ្ឋបាល ត្រាំ កំពុងខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ និងដោយស្មោះ ដើម្បីបញ្ឈប់អរិភាព និងដើម្បី “ឈានដល់កិច្ចព្រមព្រៀង ដែលជាផលប្រយោជន៍ ចំពោះគ្រប់ភាគីពាក់ព័ន្ធ” ។

" "

លោកពូទីនក៏បានលើកឡើងថា “លក្ខខណ្ឌសន្តិភាពយូរអង្វែង រវាងប្រទេសរបស់យើង និងនៅអឺរ៉ុប និងក្នុងពិភពលោកទាំងមូល” អាចត្រូវបានសម្រេចក្រោមកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។

" "

នៅទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បាននិយាយថា មានឱកាស 25% ដែលកិច្ចប្រជុំកំពូលនឹងបរាជ័យ ប៉ុន្តែលោកក៏បានអណ្តែតនូវគំនិតដែលថា ប្រសិនបើកិច្ចប្រជុំនេះទទួលបានជោគជ័យ លោកអាចនាំប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទៅកាន់រដ្ឋអាឡាស្កា សម្រាប់កិច្ចប្រជុំបីភាគីជាបន្តបន្ទាប់ទៀត៕
ប្រែសម្រួលៈ ណៃ តុលា

To Top