ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលស្គាល់ថា កិច្ចប្រជុំកំពូល របស់លោកជាមួយលោក ពូទីន អាចនឹងបរាជ័យ

The moscow time
" "

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានទទួលស្គាល់ថា កិច្ចប្រជុំកំពូល របស់គាត់ជាមួយលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបរាជ័យ ហើយបាននិយាយថា កិច្ចព្រមព្រៀងណា មួយរបស់អ៊ុយក្រែន នឹងកើតឡើងតាមរយៈកិច្ចប្រជុំបីភាគីនាពេលអនាគត ជាមួយទីក្រុងគៀវ ដើម្បី “ផ្លាស់ប្តូររឿង” ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ តាមការអញ្ជើញរបស់លោក Trump ក្នុងដំណើរទស្សនកិច្ចលើកដំបូង របស់លោកទៅកាន់ប្រទេស លោកខាងលិច ចាប់តាំងពីលោកបានបញ្ជា ឱ្យមានការលុកលុយអ៊ុយក្រែនឆ្នាំ ២០២២ ដែលបានសម្លាប់ មនុស្សរាប់ម៉ឺននាក់។

" "

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីទាំងពីរ គ្រោងនឹងជួបទល់មុខគ្នា ដែលបង្កើនការភ័យខ្លាច ដោយមេដឹកនាំអឺរ៉ុបថា លោកពូទីន នឹងលួងលោមលោក Trump ចូលទៅក្នុងដំណោះស្រាយ ដែលដាក់លើអ៊ុយក្រែន។

" "

លោក Trump នៅមុនកិច្ចប្រជុំកំពូលបានទទូចថា លោកនឹងមិនសម្រេចកិច្ចព្រមព្រៀងណាមួយជាមួយលោក ពូទីន នោះទេ ហើយថាលោកនឹងរួមជាមួយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងការសម្រេចចិត្តណាមួយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top