ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ស្វែងរកការពង្រីកការគ្រប់គ្រង សហព័ន្ធនៃ ប៉ូលីសក្រុងវ៉ាស៊ីនតោន

ABC News
" "

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងដាក់ស្នើច្បាប់ស្តី ពីឧក្រិដ្ឋកម្ម និងសុំឱ្យសភាអនុម័ត ដើម្បីពង្រីកការគ្រប់គ្រង សហព័ន្ធនៃនាយកដ្ឋាន ប៉ូលិសក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយឧក្រិដ្ឋកម្ម នៅក្នុងរដ្ឋធានី របស់ប្រទេស។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីព្រឹត្តិការណ៍ មួយនៅមជ្ឈមណ្ឌល Kennedy ថា “យើងនឹងត្រូវការច្បាប់ ឧក្រិដ្ឋកម្ម ដែលយើងនឹងដាក់បញ្ចូល ហើយវានឹងទាក់ទង ដំបូងទៅនឹងរដ្ឋធានី DC” ។ “យើងនឹងស្នើឱ្យមានការបន្ថែមលើនោះ ការបន្ថែមរយៈពេលវែង ព្រោះអ្នកមិនអាចមានពេល ៣០ ថ្ងៃបានទេ”។

" "

កាលពីថ្ងៃច័ន្ទ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដោយប្រកាសអាសន្នឧក្រិដ្ឋកម្ម នៅវ៉ាស៊ីនតោនឌីស៊ី ដើម្បី “ការពារមន្ត្រីរាជការ ប្រជាពលរដ្ឋ និង អ្នកទេសចរ និងធានានូវដំណើរការប្រកបដោយសុវត្ថិភាពរ បស់រដ្ឋាភិបាលសហព័ន្ធ” នេះបើយោងតាមសេតវិមាន ។ ភាពអាសន្ននឹងមានរយៈពេល ៣០ ថ្ងៃ ហើយការបន្ថែមណាមួយត្រូវ តែត្រូវបានអនុម័តដោយសភា។

" "

លោក ត្រាំ កាលពីថ្ងៃពុធ ក៏បានរិះគន់ការជំរុញរបស់រដ្ឋធានី DC សម្រាប់ភាពជារដ្ឋដោយថា “ភាពជារដ្ឋ គឺគួរឱ្យអស់សំណើច ។ យើងចង់កំណត់កន្លែងឱ្យត្រង់” ។ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កងទ័ពឆ្មាំជាតិ បានចាប់ផ្តើមដាក់ពង្រាយនៅ DC កាលពីយប់ថ្ងៃអង្គារដោយមានសមាជិកចំនួន ៨០០ ត្រូវបានគេរំពឹងថា នឹងដំណើរការពេញលេញនៅចុងសប្តាហ៍នេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top