ព័ត៌មានអន្តរជាតិ

លោក Trump និយាយថាលទ្ធភាពបរាជ័យ ក្នុងជំនួបជាមួយនឹងលោក Putin អាចមានយ៉ាងហោចណាស់ ២៥ភាគរយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប៉ាន់ប្រមាណថា ជំនួបនាពេលខាងមុខ ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin មានឱកាស នៃការបរាជ័យត្រឹមតែ ២៥ភាគរយប៉ុណ្ណោះ។

កិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃសុក្រនៅឯមូលដ្ឋានទ័ព Elmendorf-Richardson ក្នុងទីក្រុង Anchorage រដ្ឋ Alaska ត្រូវបានគេរំពឹងថានឹងផ្តោតជាសំខាន់ លើការបន្តការដោះស្រាយជម្លោះអ៊ុយក្រែន។

នៅពេលត្រូវបានសួរក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Fox News កាលពីថ្ងៃព្រហស្បតិ៍ថា តើកិច្ចប្រជុំនេះ មានឱកាសបរាជ័យដែរឬទេ លោក Trump បានឆ្លើយតបថា បាទគឺមានយ៉ាងហោចណាស់ ប្រមាណជា២៥ភាគរយដែរ ។លោកបានមានប្រសាសន៍ទៀតថា កិច្ចប្រជុំនេះរៀបចំជាកិច្ចប្រជុំលើកទី២ ប៉ុន្តែមានឱកាស ២៥ភាគរយដែលកិច្ចប្រជុំនេះ នឹងអាចមិនទទួលបានជោគជ័យឡើយ។

លោកប្រធានាធិបតីបាននិយាយទៀតថា លោកសង្ឃឹមថាកិច្ចពិភាក្សានឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់ រវាងលោកPutin និងលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែនផងដែរ។

ទោះបីជាយ៉ាងណាក្តីលោក Trump បានប្រកែកថា កិច្ចប្រជុំលើកទី២នេះគឺ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាទំនងជាកណ្តាលក្នុងការពិភាក្សា អំពីការធ្វើឱ្យកិច្ចព្រមព្រៀង សន្តិភាពពាក់ព័ន្ធនឹងការដោះដូរដីធ្លីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top