ព័ត៌មានអន្តរជាតិ

បុត្រីរបស់ស្តេចថៃ Maha Vajiralongkorn ឆ្លងមេរោគជាតិពុល ក្នុងឈាមធ្ងន់ធ្ងរ ក្នុងពេលសម្រាកក្នុងពេទ្យ តាំងពីឆ្នាំ២០២២

បរទេស ៖ ព្រះនាង Bajrakitiyabha Narendira Debyavati របស់ប្រទេសថៃ បានឆ្លងមេរោគជាតិពុល ឬបាក់តេរី ក្នុងឈាមធ្ងន់ធ្ងរ ហើយនៅតែស្ថិតក្រោមការមើលថែសុខភាព ។ ព្រះបរមរាជវាំងថៃ បាននិយាយនៅថ្ងៃសុក្រ ក្នុងការប្រកាសជាលើកដំបូង អំពីស្ថានភាព របស់ព្រះនាងចាប់តាំងពីឆ្នាំ២០២៣ ។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះថា រាជវាំងរបស់ប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ព្រះនាងព្រះជន្ម ៤៦ ព្រះវស្សា ដែលជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវយាងបានចូលមន្ទីរពេទ្យក្នុងខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីបាត់បង់ស្មារតី ដោយសារជំងឺបេះដូង។

ព្រះរាជវាំងបាននិយាយថា ថ្នាំ និងឧបករណ៍កំពុងត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់មុខងារសួត និងតម្រងនោមរបស់ព្រះនាង។

កាលពីសប្តាហ៍មុន ក្រុមគ្រូពេទ្យបានចាក់ថ្នាំអង់ទីប៊ីយោទិច បន្ទាប់ពីរកឃើញការឆ្លងមេរោគធ្ងន់ធ្ងរ នៅក្នុងចរន្តឈាមរបស់ព្រះនាង។ ព្រះបរមរាជវាំងថៃបាននិយាយថា ថ្នាំបញ្ចុះសម្ពាធឈាមក៏ត្រូវបានផ្តល់ឱ្យផងដែរ ៕

To Top