ថែរក្សាសន្តិភាព ចាប់ដៃគ្នាកសាងអនាគត ! សកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនក្រោមប្រធានបទ” សំឡេងនៃសន្តិភាព” បានបើកធ្វើនៅទីស្នាក់ការទូទៅ នៃអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក

យប់ថ្ងៃទី ១៣ ខែសីហា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនក្រោមប្រធានបទ" សំឡេងនៃសន្តិភាព" ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិននិងគណៈប្រតិភូចិន ប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានបើកធ្វើនៅទីស្នាក់ការទូទៅ នៃអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិ ងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

លោក Shen Haixiong បានថ្លែងថា ឆ្នាំនេះគឺជាខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ។ ៨០ ឆ្នាំមុន ក្រោមការជ្រោងទង់នៃរណសិរ្សរួបរួមប្រជាជាតិចិន ប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន ដែលផ្តួចផ្តើមគំនិត និងបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន កុលបុត្រកុលធីតាចិនបានតស៊ូ ប្រយុទ្ធប្រឆាំងការឈ្លានពាននិងយកឈ្នះ លើពួកហ្វាស៊ីសនិយម ដែលបានចារទំព័រ ប្រវត្តិសាស្ត្រនៃវីរជនចិន ។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងប្រើប្រាស់វេទិកាទាំងអស់និងពហុភាសា ដើម្បីផ្សព្វផ្សាយឱ្យបានល្អពីសកម្មភាពពាក់ព័ន្ធ មួយចំនួនដើម្បីអបអរសាទរខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ផ្សព្វផ្សាយពីទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវអំពីសង្គ្រាមលោកលើកទីពីរដើម្បីធ្វើឱ្យពន្លឺនៃសច្ចធម៌និងយុត្តិធម៌បំភ្លឺដួងចិត្តរបស់មនុស្ស ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបនឹង បញ្ហាប្រឈមតាមរយៈសាមគ្គីភាព ក៏ដូចជារួមគ្នាស្វែងរកការអភិវឌ្ឍ តាមរយៈកិច្ចសហប្រតិបត្តិការ ៕
