ព័ត៌មានអន្តរជាតិ

រលកថ្មី នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន បានកើតឡើង នៅតំបន់ព្រំដែនរុស្ស៊ី

xinhua

បរទេស៖ អភិបាលខេត្ត Vyacheslav Gladkov របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ព្រំដែនភាគខាងត្បូង នៃទីក្រុង Belgorod របស់រុស្ស៊ី បានប្រឈមមុខ នឹងរលកថ្មី នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន ។ ទីក្រុង Belgorod ក៏​ត្រូវ​បាន យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំណត់​គោលដៅ​វាយប្រហារផង​ដែរ​ កាលពី​ថ្ងៃ​ពុធ​។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Gladkov បាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់លោកថា ប្រជាជននៅ Belgorod កំពុងជួបប្រទះ “អ្វីមួយដែលពួកគេមិនទាន់បានឆ្លង កាត់ក្នុងប្រវត្តិសាស្ត្រទំនើប” ដោយពណ៌នាអំពីការវាយប្រហារ ម្តងហើយម្តងទៀតលើអគារ រដ្ឋាភិបាល ក្នុងតំបន់។

ផ្ទាំងពាណិជ្ជកម្ម

លោក Gladkov បានបន្តថា យន្តហោះគ្មានមនុស្ស បើកបានវាយប្រហារជាន់ខាងលើអគារ ដោយធ្វើឱ្យខូចការិយាល័យ របស់លោក និង ក្នុងតំបន់នDuma ផងដែរ ។ យោងតាមលោកអភិបាល មានបុគ្គលិកតិចតួចប៉ុណ្ណោះដែលនៅក្នុងអគារ ខណៈនៅសល់ត្រូវបានជម្លៀសចេញ និងណែនាំឱ្យធ្វើការពីផ្ទះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top