ព័ត៌មានអន្តរជាតិ

អាមេរិក និងហ្វីលីពីន ពិភាក្សា អំពីការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលបន្ថែមទៀត ខណៈដែលភាពតានតឹង កើនឡើងនៅសមុទ្រចិនខាងត្បូង

kyodo

ម៉ានីល៖ យោងតាមឯកអគ្គរដ្ឋទូត ទីក្រុងម៉ានីល ប្រចាំទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីការ ដាក់ពង្រាយ កាំជ្រួចមីស៊ីលបន្ថែមទៀតទៅកាន់ប្រទេសហ្វីលីពីន ដើម្បីពង្រឹងការការពារ ប្រឆាំងនឹងការឈ្លានពាននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ និងចំណុចក្តៅនៃសន្តិសុខអាស៊ីផ្សេងទៀត ប៉ុន្តែមិនមានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានឈានដល់ដោយ ភាគីទាំងពីរឡើយ នេះបើ

យោធាអាមេរិកបានបញ្ជូន ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមហៅថា Typhon ដែលជាអាវុធវាយប្រហារដីគោក ដែលអាចបាញ់មីស៊ីល Standard Missile-6 និងមីស៊ីល Tomahawk Land Attack Missile ទៅកាន់ភាគខាងជើង ប្រទេសហ្វីលីពីន ដែលជាផ្នែក នៃសមយុទ្ធប្រយុទ្ធរួមគ្នា កាលពីខែមេសា ឆ្នាំមុន។ នោះត្រូវបានបន្តដោយការដឹកជញ្ជូនដោយយោធាអាមេរិក នៃមីស៊ីលប្រឆាំងនាវាកាលពីខែមេសា ឆ្នាំនេះ ទៅកាន់ខេត្ត Batanes ភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន ដែលជាព្រំដែនសមុទ្រ ឆ្ងាយពីកោះតៃវ៉ាន់។

ទីក្រុងប៉េកាំង បានតវ៉ាយ៉ាងខ្លាំង ចំពោះការដំឡើងប្រព័ន្ធកាំជ្រួចរបស់អាមេរិក ដោយថា ពួកគេមានគោលបំណង ទប់ស្កាត់ការកើនឡើងរបស់ចិន និងព្រមានថា វានឹងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ។ ប្រទេសចិនបានស្នើឱ្យហ្វីលីពីន ដកប្រព័ន្ធមីស៊ីលចេញពីទឹកដីរបស់ខ្លួន ប៉ុន្តែមន្ត្រីដែលដឹកនាំ ដោយប្រធានាធិបតី Ferdinand Marcos  បានច្រានចោលការទាមទារនេះ។

ឯកអគ្គរដ្ឋទូត Jose Manuel Romualdez បានឲ្យដឹង ដោយមិនបានបញ្ជាក់ លម្អិតថា ការដាក់ពង្រាយ ដែលអាចធ្វើទៅបានដោយសហរដ្ឋអាមេរិក នៃប្រព័ន្ធបញ្ជូនបន្តនាវាមុជទឹក ឬប្រព័ន្ធបាញ់មីស៊ីល NMESIS “កំពុងត្រូវបានពិភាក្សាសម្រាប់ការពិចារណា ដោយភាគីទាំងពីរ” ។ លោកបានលើកឡើងថា ប្រព័ន្ធមីស៊ីលប្រឆាំងនាវា អាចត្រូវបានដំឡើងនៅតាមតំបន់ឆ្នេរហ្វីលីពីន ដែលប្រឈមមុខនឹង សមុទ្រចិន ខាងត្បូង និងតំបន់ឆ្ងាយៗ ដើម្បីពង្រឹងការការពារប្រឆាំង នឹងការឈ្លានពាន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top