ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និយាយភាសាអង់គ្លេស ជាសាធារណៈដ៏កម្រ ដើម្បីអញ្ជើញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងមូស្គូ

បរទេស៖ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការផ្លាស់ប្តូរជាសាធារណៈដ៏កម្រ ដោយបាននិយាយ ជាភាសាអង់គ្លេស ដើម្បីអញ្ជើញប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងមូស្គូ សម្រាប់ជុំបន្ទាប់នៃ កិច្ចចរចាសន្តិភាព បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុង Anchorage រដ្ឋអាឡាស្កា កាលពីថ្ងៃសុក្រ។ លោក ត្រាំ បាននិយាយថា លោកអាច មើលឃើញកិច្ចប្រជុំនេះ កើតឡើង ទោះបីជាវាទំនងជាប្រឈម នឹងប្រតិកម្មផ្នែក នយោបាយក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ បានហៅកិច្ចប្រជុំនេះថា “មានផលិតភាពខ្លាំង” ហើយបាននិយាយថា “យើងមិនបានទៅដល់ទីនោះ ប៉ុន្តែយើងមានឱកាស ដ៏ល្អក្នុងការទៅដល់ទីនោះ” ដោយបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀង ណាមួយត្រូវបាន សម្រេចនៅឡើយទេ។ លោកបាននិយាយថា កិច្ចពិភាក្សា បានកត់ សម្គាល់ពីវឌ្ឍនភាពដ៏សំខាន់ និងបាន បញ្ជាក់ជាថ្មីនូវ អ្វីដែលលោកបានពិពណ៌នាថា ជាទំនាក់ទំនងដ៏រឹងមាំ របស់លោកជា មួយលោកពូទីន។
លោក ដូណាល់ ត្រាំ បាននិយាយថា “កិច្ចព្រមព្រៀងថ្ងៃនេះនឹងជួយយើង ឱ្យចាប់ផ្តើមទំនាក់ទំនងជាក់ស្តែងឡើងវិញ” ៕
ប្រែសម្រួលៈ ណៃ តុលា
