ប្រធានាធិបតីប្រេស៊ីល ប្រកាសមិនព្រមចុះចាញ់ ចំពោះសម្ធាធពន្ធគយ របស់អាមេរិក

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានឲ្យដឹងថា ប្រេស៊ីលនឹងមិនចុះចាញ់នឹង សហរដ្ឋអាមេរិកឡើយ ដោយបានប្រឆាំងនឹងការអះអាង របស់សមភាគីអាមេរិកលោក ដូណាល់ ត្រាំ ដែលថាប្រេស៊ីលជា “ដៃគូពាណិជ្ជកម្មដ៏អាក្រក់” ។
លោក Lula បាននិយាយក្នុងអំឡុង ពេលព្រឹត្តិការណ៍មួយនៅរដ្ឋ Pernambuco ភាគឦសានថា វាជាការកុហកនៅពេល ដែលប្រធានាធិបតីអាមេរិកនិយាយថា ប្រេស៊ីលជាដៃ គូពាណិជ្ជកម្មដ៏អាក្រក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅព្រឹកថ្ងៃដដែល លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសប្រេស៊ីលគឺជា “ដៃគូពាណិជ្ជកម្មដ៏អាក្រក់” ដោយហៅការកាត់ទោសប្រឆាំងនឹងអតីតប្រធានាធិបតីប្រេស៊ីលើលោក Jair Bolsonaro ថាជា “ការប្រហារជីវិតនយោបាយ” ។ លោក Lula បានលើកឡើងថា “លទ្ធិប្រជាធិបតេយ្យកំពុងធ្វើសេចក្ដីវិនិច្ឆ័យលោក Bolsonaro” ៕
ប្រែសម្រួល ឈូក បូរ៉ា
