លោក Lavrov ៖ ប្រទេសរុស្សី មានជំហច្បាស់លាស់ណាស់ មុនជំនួបកំពូលរវាងលោក Trump និងលោក Putin

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីបង្ហាញជំហរច្បាស់លាស់ នៅក្នុងកិច្ចប្រជុំកំពូល នាពេលខាងមុខ រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump ដែលនឹងផ្តោតជាសំខាន់លើជម្លោះអ៊ុយក្រែន ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya 24 ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ លោក Lavrov ដែលត្រូវបានគេរាយការណ៍ថាបានមកដល់ទីក្រុង Anchorage រដ្ឋ Alaska រួចហើយ ដែលជាកន្លែង កិច្ចពិភាក្សាគ្រោង នឹងធ្វើឡើងនោះ ប៉ុន្តែបានបដិសេធមិនធ្វើការប៉ាន់ស្មានលើ លទ្ធផលសក្តានុពល នៃកិច្ចប្រជុំកំពូលនោះទេ ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ យើងមិនទាយអ្វីជាមុនទេ។ យើងដឹងថាយើងមានអំណះអំណាង ជំហររបស់យើងច្បាស់លាស់ និងពិតប្រាកដរបស់យើង ។ យើងនឹងបង្ហាញពួកគេ។
លោក Lavrov បានបន្ថែមថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានធ្វើច្រើនរួចទៅហើយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់បេសកជនអាមេរិក Steve Witkoff ទៅកាន់ប្រទេសរុស្ស៊ី ។
គួរឲ្យដឹងដែរថា មន្ត្រីអាមេរិកកាទូតជាន់ខ្ពស់រូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសនេះចំនួន៥ដង រួចមកហើយចាប់តាំងពីការចូលកាន់តំណែងរបស់លោក Trump ជាមួយនឹងកិច្ចពិភាក្សារយៈពេលបីម៉ោង ចុងក្រោយនេះ ភាគច្រើនអំពីជម្លោះអ៊ុយក្រែន ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ស៊ុនលី
