ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា វាអាស្រ័យលើលោក ហ្សេឡិនស្គី ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់

NDTV

ANCHORAGE ៖ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅទីក្រុង Anchorage រដ្ឋអាឡាស្កា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា វាអាស្រ័យលើប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងធ្វើកូដកម្មកិច្ចព្រមព្រៀង បទឈប់បាញ់ ។

ប្រធានាធិបតីអាមេរិក បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីកិច្ចប្រជុំ ដែលបានគ្រោងទុក ឬពេលវេលាដែលអាចធ្វើទៅបាននោះទេ។

លោកក៏បានឲ្យដឹងផងដែរថាបណ្តាប្រទេសនៅអឺរ៉ុប “ត្រូវតែចូលរួមបន្តិច” ខណៈពេលដែលទទូចថាទីបំផុតវាអាស្រ័យលើលោក ហ្សេឡិនស្គី ដើម្បី “សម្រេចបាន” កិច្ចព្រមព្រៀងបទឈប់បាញ់។

លោក ត្រាំ បានលើកឡើងថា “យើងមានឱកាសល្អណាស់ ក្នុងការធ្វើវា” ។  នៅព្រឹកថ្ងៃដដែល លោក ត្រាំ និងលោក ពូទីន បានជួបពិភាក្សាគ្នាជិតបីម៉ោង នៅឯមូលដ្ឋានរួម Elmendorf-Richardson ក្នុងទីក្រុង Anchorage ។

គួរបញ្ជាក់ថា វាគឺជាជំនួបទល់មុខគ្នាលើកដំបូង រវាងប្រធានាធិបតី នៃប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០២១៕
ប្រែសម្រួល ឈូក បូរ៉ា

To Top