សភាជាន់ទាបថៃ អនុម័តថវិកា សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ រហូតដល់ជាង ១១៦ពាន់លានដុល្លារ

បាងកក៖ សភាតំណាងរាស្រ្តថៃ បានអនុម័តថវិកាចំនួន ៣,៧៨ ទ្រីលានបាត (ប្រហែល ១១៦,៤៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នៅក្នុងការអនុម័តលើកទី ៣ និងចុងក្រោយរបស់ខ្លួន កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីការជជែកដេញដោលរយៈពេលបីថ្ងៃ។
សភាជាន់ទាបដែលមានសមាជិក ៥០០រូបនៃសភាថៃ បានអនុម័តច្បាប់ថវិកា សម្រាប់ឆ្នាំសារពើពន្ធ ដែលចាប់ផ្តើមនៅក្នុងខែតុលាជាមួយនឹងសម្លេងគាំទ្រ ២៥៧ សម្លេងប្រឆាំង ២៣០សំឡេង និងអនុប្បវាទមួយ ។
គួរបញ្ជាក់ថា ច្បាប់នេះនឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភារបស់ប្រទេសថៃ ដើម្បីពិចារណា និងតម្រូវឱ្យមានការយល់ព្រមពីព្រះមហាក្សត្រមុននឹងចូលជាធរមាន៕
ប្រែសម្រួល ឈូក បូរ៉ា
