ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញ CGTN ៖ ជប៉ុនត្រូវហ៊ានគិតពិចារណាពីកំហុសរបស់ខ្លួន និងហ៊ានសុំទោស !

ថ្ងៃទី១៥ ខែសីហា ខណៈពេលថ្លែងសុន្ទរកថាក្នុង “ពិធីចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមលោកលើកទី២ នៅទូទាំងប្រទេស” លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុនមិនបានលើកឡើងពីទំនួលខុសត្រូវរបស់ជប៉ុន ក្នុងការឈ្លានពានបណ្តាប្រទេសនានានៃទ្វីបអាស៊ី ។ នៅថ្ងៃដដែល លោកបានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនី ហើយសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីក៏បានទៅគោរពវិញ្ញានក្ខន្ធ នៅស្តូបយ៉ាស៊ូគូនីនៅថ្ងៃដដែលដែរដែលបានរងការរិះគន់យ៉ាងទូលំទូលាយពីសំណាក់មជ្ឈដ្ឋានមតិអន្តរជាតិ ។

នាពេលថ្មីៗកន្លងទៅនេះ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១១៩១៣នាក់ នៃប្រទេស៤០ នៅលើពិភពលោកទាំងមូល ដែលបានបង្ហាញថា ទង្វើរបស់សង្គមជប៉ុនដែលបដិសេធចំពោះឧក្រិដ្ឋកម្មរបស់កងទ័ពជប៉ុន និងប្រែក្រឡាស់អ្នកឈ្លានពានទៅជាអ្នករងគ្រោះ បាននិងកំពុងបង្កើនភាពខុសទំនងនៃទស្សនៈស្តីពីប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទីពីររបស់ជប៉ុន ហើយការគិតពិចារណាពីកំហុសក្នុងប្រវត្តិសាស្ត្រដោយអសមត្ថភាព និងការពង្វាតយោធាកាន់តែខ្លាំងឡើងៗរបស់ជប៉ុនបណ្តាលឱ្យសហគមន៍អន្តរជាតិមានការខឹងសម្បា ព្រួយបារម្ព និងប្រុងប្រយ័ត្នកាន់តែច្រើនឡើងៗ ។

ក្នុងការស្ទង់មតិ អាកប្បកិរិយាខុសឆ្គងរបស់ជប៉ុនចំពោះបញ្ហាប្រវត្តិសាស្ត្របណ្តាលឱ្យអ្នកផ្តល់បទសម្ភាសន៍មិនពេញចិត្តយ៉ាងខ្លាំង អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៤,៤ភាគរយប្រឆាំងអ្នកនយោបាយជប៉ុនដែលទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនី អ្នកផ្តល់បទសម្ភាសន៍ចំនួន៥៥,៣ភាគរយរិះគន់ជប៉ុនដែលបានច្រាលចោលទំនួលខុសត្រូវក្នុងប្រវត្តិសាស្ត្រ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៥,២ភាគរយប្រឆាំងជប៉ុនដែលបានបំភ្លៃសៀវភៅសិក្សាប្រវត្តិសាស្ត្រ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៥,៧ភាគរយអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនសុំទោសនិងសងថ្លៃជំងឺចិត្តចំពោះប្រទេសរងគ្រោះ ។

ដោយឡែក បញ្ហាដូចពោលខាងលើ បានបណ្តាលឱ្យអ្នកផ្តល់បទសម្ភាសន៍នៃប្រទេសអាស៊ីមិនពេញចិត្តកាន់តែខ្លាំងក្លា ក្នុងនោះ អត្រាមិនពេញចិត្តរបស់អ្នកផ្តល់បទសម្ភាសន៍នៃប្រទេសកូរ៉េខាងត្បូងបានលើសពី៩០ភាគរយ អ្នកផ្តល់បទសម្ភាសន៍នៃប្រទេសឥណ្ឌូណេស៊ីចំនួន៧៤,៧ភាគរយប្រឆាំងអ្នកនយោបាយជប៉ុនដែលទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនី អ្នកផ្តល់បទសម្ភាសន៍នៃប្រទេសម៉ាឡេស៊ីចំនួន៨៤ភាគរយប្រឆាំងជប៉ុនដែលបានបំភ្លៃសៀវភៅសិក្សាប្រវត្តិសាស្ត្រ រីឯអ្នកផ្តល់បទសម្ភាសន៍នៃប្រទេសឥណ្ឌូណេស៊ីនិងហ្វីលីពីនចំនួនលើសពី៨០ភាគរយបានអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនសុំទោសនិងសងថ្លៃជំងឺចិត្តចំពោះប្រទេសរងគ្រោះ ៕

To Top