ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថា ជំនួបរវាងមេដឹកនាំកំពូលអាមេរិក-រុស្ស៊ី នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាត្រីភាគី

China Daily

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងក្តីសង្ឃឹមថា ជំនួបនាពេលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅរដ្ឋ Alaska អាចត្រួសត្រាយផ្លូវ សម្រាប់កិច្ចចរចាបីផ្លូវ។

លោក ហ្សេឡិនស្គី បានសរសេរនៅលើទំព័រ X ថា “រឿងសំខាន់គឺថា កិច្ចប្រជុំនេះគួរតែបើកផ្លូវពិតប្រាកដមួយឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងការពិភាក្សាយ៉ាងសំខាន់រវាងមេដឹកនាំក្នុងទម្រង់ត្រីភាគី អ៊ុយក្រែន សហរដ្ឋអាមេរិក និងភាគីរុស្ស៊ី”។

លោក​បាន​សង្កត់​ធ្ងន់​ថា ដល់​ពេល​ត្រូវ​បញ្ចប់​សង្គ្រាម​ហើយ ខណៈ​គូសបញ្ជាក់​ថា រុស្ស៊ី​ត្រូវ​តែ​ចាត់​វិធានការ​ចាំបាច់។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ថែមថា “យើងកំពុងពឹងផ្អែកលើអាមេរិក។ យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការប្រកបដោយផលិតភាពតាមដែលអាចធ្វើទៅបាន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top