បាញ់រះកណ្តាល ទីក្រុងញូវយ៉កស្លាប់៣នាក់ និង៨នាក់ទៀតរងរបួស

បរទេស ៖យោងតាមការចេញផ្សាយ របស់ RT ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣ នាក់បានបាត់ បង់ជិវិត និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារ ដ៏ធំនៅភោជនីយដ្ឋាន មួយក្នុងសង្កាត់ Brooklyn ក្នុងទីក្រុងញូវយ៉ក ។
មន្ត្រីបាននិយាយថា មនុស្ស៨នាក់ផ្សេងទៀត បានរងរបួស ខណៈដែលការបាញ់ប្រហារត្រូវបានបាញ់នៅខាងក្នុង Taste of the City Lounge នៅ តំបន់ Franklin Avenue កាលពីព្រឹកថ្ងៃអាទិត្យ។
អ្នកស្លាប់ទាំង៣នាក់នោះជាបុរសអាយុ២៧ឆ្នាំ ៣៥ឆ្នាំ និងមិនទាន់កំណត់អាយុបាន ។ ដោយឡែកអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ ដោយមិនទាន់មានព័ត៌មានអំពីស្ថានភាព របស់ពួកគេនៅឡើយទេ។យ៉ាងណាក្តីជនសង្ស័យក្នុងការបាញ់ប្រហារ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ ។
វីដេអូមួយដែលបានបង្ហាញដោយអជ្ញាធរ បានបង្ហាញពីអ្នកស៊ើបអង្កេត ដែលកំពុងធ្វើការនៅខាងក្នុង ភោជនីយដ្ឋាន ដោយមានថ្លុកឈាម និងកញ្ចក់បែកនៅលើឥដ្ឋ។
គួរឲ្យដឹងដែរថា កាលពីដើមខែសីហាថា អជ្ញាធរទីក្រងញុវយ៉ក បានកត់ត្រាឧបទ្ទវហេតុបាញ់ប្រហារចំនួន ៤១២ករណី និងជនរងគ្រោះដោយការបាញ់ ប្រហារចំនួន៤៨៩ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥ ដែលតិចជាងកំណត់ត្រា ទាបពីមុន នៃការបាញ់ប្រហារចំនួន៤២៦ នៅឡើយធៀបទៅនឹងឆ្នាំ២១០៧ ៕
ប្រែសម្រួល៖ស៊ុនលី
