លោក Trump ដាក់ផែនការជំនួបបន្ទាប់ជាត្រីភាគី ជាមួយនឹងលោក Putin និងលោក Zelensky នៅថ្ងៃសុក្រសប្តាហ៍នេះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងស្វែងរកកិច្ចប្រជុំកំពូលត្រីភាគី ជាមួយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យបានឆាប់បំផុត ក្នុងសប្តាហ៍នេះ។
យ៉ាងណាក្តីគេជឿជាក់ថា កិច្ចប្រជុំអាចប្រព្រឹត្តទៅបាន ប្រសិនបើការិយាល័យប្រធានាធីបតី របស់ លោកTrump អាចទទួលបានជោគជ័យក្នុងការរៀបចំកិច្ចពិភាក្សាជាមួយ Zelensky និងក្រុមមេដឹកនាំអឺរ៉ុបនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
កាលពីថ្ងៃសុក្រ លោក Trump បានជួបជាមួយលោក Putin ក្នុងទីក្រុង Anchorage រដ្ឋ Alaska ក្នុងការជួបទល់មុខគ្នា ជាលើកដំបូង របស់ពួកគេ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ ។ លោក Trump បានពណ៌នាកិច្ច ពិភាក្សានេះថា កក់ក្តៅបំផុត ខណៈដែលប្រធានាធិបតីរុស្ស៊ី បានកិច្ចប្រជុំថាជាឿាពស្មោះត្រង់ និងដ៏មានសារសំខាន់ ។
គួរឲ្យដឹងដែរថាបើយោងតាម CNN បានបញ្ជាក់ថា យ៉ាងហោចណាស់មេដឹកនាំអឺរ៉ុប យ៉ាងហោចណាស់ម្នាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចពិភាក្សា នៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក Zelensky នៅថ្ងៃចន្ទនេះ ទោះបីជាវាមិនទាន់ច្បាស់ថា អ្នកណាក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
