ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាលោក Putin មើលឃើញថា ក្រុមអ្នកគាំទ្រ អឺរ៉ុប របស់អ៊ុយក្រែន កំពុងស្លន់ស្លោក្រោយជំនួប រវាងលោក Putin និង Trump

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកគាំទ្រអ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស កំពុងស្ថិតក្នុងភាពស្លន់ស្លោ បន្ទាប់ពីកិច្ចប្រជុំកំពូល នៅអាឡាស្កា រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង ដោយប្រេសិតផ្នែកកិច្ចការងារសេដ្ឋកិច្ច របស់វិមានក្រឹមឡាំង លោក Kirill Dmitriev។

លោក Putin និងលោក Trump បានជួបប្រជុំគ្នា នៅ Anchorage កាលពីថ្ងៃសុក្រក្នុងការជួបមុខគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ ជាមួយនឹងវិធី ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន ដែលជារបៀបវារៈសំខាន់ជាងគេ។

ប្រធានាធិបតី​រុស្ស៊ី ​បាន​ពណ៌នា​កិច្ចពិភាក្សា​នេះ​ថា​ជា​ការ​និយាយ​ត្រង់ៗ និង​ជា​ខ្លឹមសារដែលមានសារៈសំខាន់ ខណៈ​ដែល​លោក Trump បាន​និយាយ​ថាជាកិច្ចប្រជុំដ៏មានភាព​កក់ក្តៅ។

លោក Dmitriev ដែលជានាយកប្រតិបត្តិ នៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងស្ថិតក្នុងចំណោមគណៈប្រតិភូ របស់ប្រទេសរបស់គាត់នៅរដ្ឋអាឡាស្កា បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យថា ៖អ្នកគាំទ្រជម្លោះអឺរ៉ុប និងអង់គ្លេសកំពុងភ័យស្លន់ស្លោ ដោយសារតែកិច្ចខិតខំប្រឹងប្រែងការទូត ដោយទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។

ប្រភពដដែលបានឲ្យដឹងដែរថាអឺរ៉ុបពេលនេះមានគម្រោងបញ្ជូនប្រធានាធិបតី ហ្វាំងឡង់ Alexander Stubb ទៅកាន់ទីក្រុងវ៉ាស៊ីនតោនដោយសង្ឃឹមថាគាត់ អាចជួយទប់ស្កាត់ការផ្ទុះឡើង ណាមួយរវាង Trump និង Zelensky និង បញ្ចុះបញ្ចូលប្រធានាធិបតី អាមេរិកឱ្យរួមបញ្ចូលអឺរ៉ុប នៅក្នុងកិច្ចចរចាផ្សេងៗនាពេលខាងមុខផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top