ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយឆ្មក់ លើឃ្លាំងផ្ទុកអាវុធ អ៊ុយក្រែន និងទីតាំងដាក់ពង្រាយ

ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារ លើឃ្លាំងផ្ទុកមីស៊ីលអ៊ុយក្រែន គ្រាប់រំសេវ និងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាទីតាំងដាក់ពង្រាយផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ បានកំណត់គោលដៅលើ “កន្លែងផ្ទុកមីស៊ីលយុទ្ធសាស្ត្រប្រតិបត្តិការ Sapsan និងសមាសធាតុរបស់ពួកគេ គ្រាប់រំសេវ និងឃ្លាំងផ្ទុកយន្តហោះ គ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយ ក៏ដូចជាចំណុចដាក់ពង្រាយ បណ្តោះអាសន្ន នៃទម្រង់ប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស នៅក្នុងតំបន់ ១៤២”។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រសួងការពារអាកាសរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកពីលើអាកាសចំនួន ៤ គ្រាប់ និងយន្តហោះគ្មាន មនុស្សបើកចំនួន ៣០០ គ្រឿង ក្នុងរយៈពេលមួយថ្ងៃកន្លងមក ។

ទន្ទឹមនឹងនេះ កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់រុស្ស៊ីពាក់ព័ន្ធនឹងមីស៊ីលផ្លោង Iskander-M និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួន ៦០ គ្រឿង និងយន្តហោះគ្មានមនុស្សបើកនៅពេលយប់មួយចំនួនទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top