លោក ដូណាល់ ត្រាំ នឹងមានកិច្ចប្រជុំកំពូល ត្រីភាគីនៅដើមថ្ងៃទី២២ ខែសីហា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអឺរ៉ុប បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាលោកចង់រៀបចំឱ្យមានជំនួបកំពូលត្រីភាគីជាមួយលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យបានឆាប់នៅថ្ងៃទី ២២ ខែសីហា នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ Axios របស់សហរដ្ឋអាមេរិក។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការប្រកាស X កាលពីថ្ងៃសៅរ៍ថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅវ៉ាស៊ីនតោននៅថ្ងៃចន្ទ ។ លោក ត្រាំ ក៏បានអញ្ជើញមេដឹកនាំអឺរ៉ុប ឱ្យចូលរួមកិច្ចប្រជុំសេតវិមាន កាលពីថ្ងៃចន្ទផងដែរ នេះបើយោងតាម Axios ។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា កិច្ចប្រជុំកំពូលត្រីភាគីត្រូវបានគេរំពឹងថា នឹងធ្វើតាមកិច្ចប្រជុំ កាលពីថ្ងៃចន្ទរវាងលោក ហ្សេឡិនស្គី និងលោក ដូណាល់ ត្រាំ ។ រហូតមកដល់ពេលនេះ ភាគីរុស្ស៊ី មិនបានបង្ហាញការប្តេជ្ញាជាសាធារណៈ ចំពោះកិច្ចប្រជុំត្រីភាគីនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា
