ព័ត៌មានអន្តរជាតិ

ក្រុម​សកម្មប្រយុទ្ធ​បំបែក​ខ្លួនភាគខាងត្បូងប្រទេសថៃ បាញ់ប្រហារ និងដុតរោងចក្រថាមពល ក្នុងខេត្ត ណារ៉ាធីវ៉ាត់

បរទេស៖ ក្រុម​ជន​ប្រដាប់​អាវុធ​បាន​វាយ​ប្រហារ​រោងចក្រ​ថាមពល​ជីវម៉ាស់​នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ ប្រទេសថឺ ដោយ​ដុត​បំផ្លាញ​និង​ការ​បំផ្ទុះ​រោងចក្រថាមពលនោះ។ អាជ្ញាធរ​ដាក់ការសង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ​បំបែក​ខ្លួន។

សារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅយប់ថ្ងៃទី ១៥ ខែសីហា ជនប្រដាប់អាវុធមួយក្រុមបានវាយប្រហារទៅលើរោងចក្រថាមពលជីវម៉ាសរបស់ក្រុមហ៊ុន Prize of Wood Green Energy Ltd ដែលមានទីតាំងនៅ Ban Sala Uma ស្រុក Waeng ខេត្ត ណារ៉ាធីវ៉ាត់ ។ បើតាមសមត្ថកិច្ចមូលដ្ឋាន គឺក្រុម​សកម្មប្រយុទ្ធ​បានបាញ់រះទៅលើរថយន្តជាច្រើនគ្រឿង រួមមាន គោយន្ត៦គ្រឿង និងត្រាក់ទ័រ១គ្រឿង បណ្តាលឲ្យខូចខាតទាំងអស់។ មុន​ពេល​រត់​គេច​ខ្លួន ក្រុម​ជន​ដៃដល់​ក៏​បាន​យក​គ្រឿង​ផ្ទុះ​ទៅ​ដាក់​នៅ​ទីតាំង​៣​ផ្សេង​គ្នា ។

ព្រឹកនោះ មន្ត្រីនគរបាលមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ត ណារ៉ាធីវ៉ាត់ រួមជាមួយមន្ត្រីការពារជាតិស្ម័គ្រចិត្ត បានចុះពិនិត្យកន្លែងកើតហេតុ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមើលឃើញមានកម្រិតនៅលើផ្លូវចូល ដែលក្រាលដោយឈើសម្រាប់ចាក់សាំងនៅក្នុងរោងចក្រនោះ ស្នងការនគរបាលខេត្តបានបញ្ជាឱ្យផ្អាកបេសកកម្មនេះ រហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីសុវត្ថិភាព។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ថាអ្នកវាយប្រហារដែលមានរបាំងមុខប្រហែល ១៥ នាក់ប្រដាប់ដោយកាំភ្លើងបានចូលទៅក្នុងរោងចក្រពីខាងក្រោយ។ ពួកគេ​បាន​ភ្ជង់សន្តិសុខ​ ហើយ​ចងដៃ​ពីក្រោយ​ខ្នង។ បន្ទាប់មក ក្រុមអ្នកវាយប្រហារបានដុតរថយន្តនៅទីតាំងបីផ្សេងគ្នានៅក្នុងរោងចក្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top