ព័ត៌មានអន្តរជាតិ

ការ​បិទ​ព្រំដែន​ពីភាគីមីយ៉ាន់ម៉ា​ ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​ថៃ​មាន​តម្លៃ​រាប់​ពាន់​លាន​ គាំង

បរទេស៖ អ្នក​នាំ​ចេញ និង​អាជីវកម្ម​តាម​បណ្តោយ​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​បន្ទាប់​ពី​អាជ្ញាធរ​មីយ៉ាន់ម៉ា​បាន​បិទ​ស្ពាន​មិត្តភាព​ថៃ-មីយ៉ាន់ម៉ា​ទី​ពីរ​ភ្លាមៗ។

សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហានេះថា ការបិទព្រំដែនដែលត្រូវបានគេរាយការណ៍ថា លំហូរនៃទំនិញយ៉ាងច្រើនត្រូវបញ្ឈប់ និងកំពុងគំរាមកំហែងពាណិជ្ជកម្មដែលមានតម្លៃប្រមាណ ១៣០ ពាន់លានបាត។

នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ មន្ត្រីនៅ Myawaddy រដ្ឋ Kayin ទល់មុខស្រុក Mae Sot របស់ប្រទេសថៃ បានបិទច្រកព្រំដែនដោយមិននឹកស្មានដល់ចំពោះយានយន្តធំៗ និងទំនិញពាណិជ្ជកម្មទាំងអស់។

វិធានការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ព្រមាន​ប្រាប់ជាមុន​ដល់​អាជ្ញាធរ​ថៃ រួម​ទាំង​មន្ត្រី​គយ​ក្នុង​ក្រុង Mae Sot ផង​ដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top