ព័ត៌មានអន្តរជាតិ

អាជ្ញាធរអាមេរិក ចេញបទបញ្ជា ជម្លៀសប្រជាជន ចេញ ពីតំបន់មួយចំនួន មុនពេលព្យុះសង្ឃរាដ៏ខ្លាំងក្លា Hurricane Erin

ABC News
" "

បរទេស៖ សហគមន៍ដៅកោះនៅឆ្នេរសមុទ្រនៃរដ្ឋ North Carolina កំពុងប្រឈមមុខនឹងការជន់លិចមុនព្យុះសង្ឃរាដំបូងបង្អស់ប្រចាំឆ្នាំគឺព្យុះ Hurricane Erin ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ទោះបីជាអ្នកព្យាករណ៍មានទំនុកចិត្ត ថា ខ្យល់ព្យុះនឹងមិនបោកបក់ដោយផ្ទាល់ នៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏អាជ្ញាធរនៅលើកោះមួយចំនួននៅតាមបណ្តោយ Outer Banks នៃរដ្ឋ North Carolina បានចេញបញ្ជាជម្លៀសចេញ ហើយបានព្រមានថា ផ្លូវមួយចំនួនអាចត្រូវបានលិចប្រហែល ៤,៦ម៉ែត្រ

" "

គិតត្រឹមយប់ថ្ងៃចន្ទ ខ្យល់ព្យុះកំពូល បានធ្លាក់ចុះមកនៅត្រឹម ១៣០ ម៉ាយក្នុងមួយម៉ោង (២១០ គីឡូម៉ែត្រក្នុងមួយម៉ោង) ប៉ុន្តែវានៅតែជាខ្យល់ព្យុះដ៏ គ្រោះថ្នាក់ដ៏ធំមួយ។

" "

ការព្រមានអំពីព្យុះត្រូពិចបានចូលជាធរមានសម្រាប់តំបន់ Bahamas ភាគអាគ្នេយ៍ និងកោះ Turks និង Caicos , នេះបើយោងតាមមជ្ឈមណ្ឌល Hurricane ជាតិរបស់សហរដ្ឋអាមេរិកនៅទីក្រុង Miami ។

ការជម្លៀសត្រូវបានបញ្ជានៅលើកោះ Hatteras និងកោះ Ocracoke តាមបណ្តោយឆ្នេរសមុទ្រ North Carolina ទោះបីជាព្យុះនេះទំនងជាមិនធ្វើឱ្យប៉ះពាល់ដីគោកដោយផ្ទាល់ក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top