ព័ត៌មានអន្តរជាតិ

ក្រៅពីអ្នកស្លាប់ ២៧៧នាក់ នៅមានមនុស្សជាង ១៥០នាក់ផ្សេងទៀតបន្ដបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់វាយប្រហារ ភាគពាយព្យប៉ាគីស្ថាន

kyodo

ប៉ាគីស្ថាន៖ ប្រជាជនប៉ាគីស្ថាន ដែលមានទុក្ខព្រួយបានស្វែងរកនៅតាមតំបន់ដាច់ស្រយាល សម្រាប់សាកសព ដែលហូរកាត់ដោយទឹកជំនន់ភ្លាមៗ កាលពីចុងសប្តាហ៍ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើង ដល់ ២៧៧ នាក់កាលពីថ្ងៃចន្ទ ខណៈដែលមន្ត្រីម្នាក់បានឆ្លើយតប ទៅនឹងការខ្វះខាត ការព្រមានជម្លៀសដោយថា ប្រជាជនគួរតែសាងសង់ផ្ទះនៅកន្លែងផ្សេង។

អាកាសធាតុប្រែប្រួលបានធ្វើឱ្យអ្នកស្រុកនៅតំបន់ភ្នំ ដែលឆ្លាក់តាមទន្លេភាគខាងជើង នៃប្រទេសប៉ាគីស្ថានកាន់តែងាយរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ។ មនុស្សជាង ១៥០ នាក់នៅតែបាត់ខ្លួននៅក្នុងស្រុក Buner ខេត្ត Khyber Pakhtunkhwa បន្ទាប់ពីទឹកជំនន់ បានវាយប្រហារភ្លាមៗ កាលពីថ្ងៃសុក្រ។

អ្នកភូមិបានឲ្យដឹងថា មិនទាន់មានការផ្សាយព្រមាន ពីឧបករណ៍បំពងសំឡេងនៅវិហារឥស្លាម ដែលជាវិធីសាស្ត្រប្រពៃណី សម្រាប់ប្រកាសអាសន្ននៅតំបន់ដាច់ស្រយាលនោះទេ ។ រដ្ឋាភិបាលបានឲ្យដឹងថា ភ្លៀងធ្លាក់ភ្លាមៗខ្លាំងរហូតបង្កជាទឹកជំនន់ បានវាយប្រហារមុនពេលអ្នក ស្រុកអាចទទួលបានដំណឹង។

អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់លោក Mohammad Suhail បានឲ្យដឹងថា សាកសពបីនាក់ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ។ កងទ័ពបានពង្រាយកន្លាំង និងគ្រឿងចក្រធុនធ្ងន់ ដើម្បីបោសសម្អាតកម្ទេចកម្ទី។ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីខេត្ត Ali Amin Gandapur បានឲ្យដឹងថា ការស្លាប់ជាច្រើនអាចត្រូវបានជៀសវាងបាន ប្រសិនបើប្រជាពលរដ្ឋមិនបានសាងសង់ផ្ទះនៅតាមដងផ្លូវទឹក។

លោកបានលើកឡើងថា រដ្ឋាភិបាលនឹងលើកទឹកចិត្តគ្រួសារ ដែលផ្លាស់ទីលំនៅទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងមុន ដែលពួកគេនឹងត្រូវ បានជួយក្នុងការកសាងផ្ទះឡើងវិញ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មិនបានរស់នៅក្បែរដងអូរនោះទេ ប៉ុន្តែទឹកជំនន់បានហូរកាត់ផ្ទះពួកគាត់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top