សំណួររបស់លោកXi Jinping អំពីជីវភាពរស់នៅ របស់ប្រជាជន ៖ ផ្លូវទៅកាន់ស្រុកMedog បើកឱ្យចរាចរណ៍ឬនៅ?

បច្ចុប្បន្ន ផ្លូវទៅកាន់ស្រុកMedogបើកឱ្យចរាចរណ៍ឬនៅ?
ខែមីនា ឆ្នាំ២០១៣ ពេលអញ្ជើញចូលរួមការពិនិត្យ ពិភាក្សា នៃគណៈប្រតិភូ Xizang នៃកិច្ចប្រជុំលើកទី១ នៃមហាសន្និបាតសភា តំណាងប្រជាជន ទូទាំងប្រទេសចិនអាណត្តិទី១២ លោកបានសួរលោកស្រី BaimaQuzhen តំណាងមកពីស្រុកMotuo ។
ដោយរំលឹកពីគ្រាដ៏កក់ក្តៅនេះនៅមហាសន្និបាតទាំងសភា២ លោកស្រីBaimaQuzhenបាននិយាយថា “សំណួរនេះបានចាក់ដល់បេះដូងខ្ញុំតែម្ដង”។
ស្រុកMedog ដែលមានទីតាំងនៅជ្រុងភាគអាគ្នេយ៍ នៃខ្ពង់រាបQinghai-Xizang ធ្លាប់ជាស្រុកតែមួយគត់ នៅក្នុងប្រទេសចិន ដែលគ្មានផ្លូវធ្វើដំណើរ ។ ជាច្រើនជំនាន់មកហើយ ប្រជាជននៅស្រុកMedog ចង់បានផ្លូវ ហើយតើផ្លូវទៅកាន់ស្រុកMedog ធ្វើរួចរាល់ឬនៅបានក្លាយជាកង្វល់យ៉ាងជ្រាលជ្រៅ សម្រាប់លោកXi Jinping ។
គ្រោះធម្មជាតិគឺជារឿងធម្មតា នៅស្រុក Medog ហើយការសាងសង់ផ្លូវ គឺពោរពេញដោយការលំបាក ។ សូមអរគុណ ចំពោះការខិតខំប្រឹងប្រែង របស់អ្នកសាងសង់ ផ្លូវទៅកាន់ស្រុកMedog បានបើកដំណើរការ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។ ស្រុកMedog ដែលជាតំបន់ដាច់ស្រយាលខ្ពង់រាប បានបើកឱ្យធ្វើចរាចរណ៍នៅទីបំផុត ។
ប្រជាជនចិនតែងនិយាយថា បើចង់ក្លាយជាអ្នកមាន ត្រូវកសាងផ្លូវជាមុនសិន។ផ្លូវបានចិញ្ចឹមក្តីសង្ឃឹម ដោយភ្ជាប់ស្រុកMedogជាមួយពិភពខាងក្រៅ និងភ្ជាប់ប្រជាជននិងជីវភាពដ៏ល្អប្រសើរ ។
ចាប់ពីសមាជិបក្សកុម្មុយនីស្តចិន លើទី១៨ មក លោកXiJinping តែងតែយកចិត្តទុដាក់ ដល់ភូមិភាគស្វយ័ត Xizang និងការងារ Xizang ។ ពាក្យផ្តែផ្តាំគ្រប់ម៉ាត់ របស់លោកពោរពេញដោយក្ដីកង្វល់យ៉ាងជ្រាលជ្រៅ សម្រាប់ការអភិវឌ្ឍXizang ៕
