លោក Netanyahu ចោទប្រកាន់លោក Macron ថាបានបង្កការប្រឆាំងនឹងអ៊ីស្រាអែល

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ប្រធានាធិបតីបារាំង Emmanuel Macron ថាបានបង្កការប្រឆាំងនឹងពួកយូដា ដោយការផ្លាស់ប្តូរដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
លោក Netanyahu បានអះអាងក្នុងលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីបារាំង ដែលបានចេញផ្សាយដោយ AFP កាលពីថ្ងៃអង្គារថា ការប្រឆាំងនឹងពួកសាសន៍យូដានៅប្រទេសបារាំងបានកើនឡើង បន្ទាប់ពីការប្រកាសកាលពីខែមុន។
មេដឹកនាំអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានសរសេរថា ការអំពាវនាវរបស់អ្នកឱ្យមានរដ្ឋប៉ាឡេស្ទីន ចាក់សាំងលើភ្លើងប្រឆាំងពួកយូដា។ វាមិនមែនជាការទូតទេ ឬជាការបន្ធូរបន្ថយនោះទេ ។
លោកបញ្ជាក់ថា វាគឺជាការផ្តល់រង្វាន់ដល់ការភ័យខ្លាចរបស់ក្រុមហាម៉ាស ពង្រឹងការបដិសេធរបស់ហាម៉ាស ក្នុងការដោះលែងចំណាប់ខ្មាំង ពង្រឹងអ្នកដែលគំរាមកំហែងជនជាតិជ្វីហ្វបារាំង និងលើកទឹកចិត្តដល់ការស្អប់ខ្ពើមជនជាតិយូដាទៅវិញនោះទេ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃពុធ ប្រធានាធិបតីបារាំងបានថ្កោលទោសផែនការរបស់ អ៊ីស្រាអែលក្នុងការកាន់កាប់ទីក្រុង Gaza ដោយព្រមានថាការវាយលុកនេះនឹងអាចនាំ ទៅរកគ្រោះមហន្តរាយសម្រាប់ប្រជាជនទាំងពីរ និងហានិភ័យដែលធ្វើអោយតំបន់ទាំងមូល ធ្លាក់ចូលទៅក្នុងវដ្តនៃសង្រ្គាមអចិន្ត្រៃយ៍”។ លោកបានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដោះលែងចំណាប់ខ្មាំង និងការបញ្ជូនជំនួយទ្រង់ទ្រាយធំទៅកាន់តំបន់ហ្គាហ្សាផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
