ព័ត៌មានអន្តរជាតិ

លោក Trump ចង់ធ្វើឲ្យបានកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលមានទាំងរុស្សី និងចិន ចូលរួមហត្ថលេខា

RT News

បរទេស ៖ យោងតាមការចេញផ្សាយRT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ដោយបង្ហាញថា លោកបានពិភាក្សាអំពីកម្មវិធីការរំសាយ អាវុធនុយក្លេអ៊ែរ ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចប្រជុំនាពេលថ្មីៗនេះ នៅរដ្ឋអាឡាស្កា ។

ប្រធានាធិបតី​អាមេរិក ​បាន​ធ្វើ​ការ​កត់សម្គាល់​នេះ​ ខណៈ​កំពុង​និយាយ​ទៅកាន់​អ្នកកាសែត ​នៅ​ការិយាល័យ​ប្រធានាធិបតី ដោយ​អះអាង​ថា លោក Putin ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍ ​ចំពោះ​បញ្ហា​នេះ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នេះដែរ​ ។

លោក Trump បាននិយាយថា៖យើងចង់រំសាយអាវុធនុយក្លេអ៊ែរ។ វាមានថាមពលខ្លាំងពេក ហើយយើងក៏បាននិយាយអំពីវាផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកបញ្ជាក់ទៀតថា៖វាជាថ្ងៃជោគជ័យខ្លាំងណាស់ សម្រាប់រឿងផ្សេងទៀត ព្រោះអ្នកដឹងទេ យើងក៏កំពុងនិយាយអំពីមីស៊ីល នុយក្លេអ៊ែរ យើងកំពុងនិយាយអំពីរឿងផ្សេងគ្នាជាច្រើន ។
យើងកំពុងនិយាយអំពីការកំណត់នុយក្លេអ៊ែរ យើងនឹងចរចាយ៉ាងណាដើម្បីធ្វើឱ្យចិនចូលរួមទៅក្នុងកិច្ចការងារនោះផងដែរ។ យើងមានច្រើនជាងគេ រុស្ស៊ីមានច្រើនជាងគេទីពីរ ហើយចិន បានទីបី ។ យ៉ាងណាក្តីបើទោះបីជាចិននៅពីក្រោយ ប៉ុន្តែពួកគេនឹងឡើងមកដល់កម្រិត របស់យើងក្នុងរយៈពេល៥ឆ្នាំទៀតប៉ុណ្ណោះ ។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើការវាយតម្លៃរបស់ប្រធានាធិបតីអាមេរិក ទៅលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងបី គឺផ្អែកលើអ្វីនោះទេ។ យោងតាមតួលេខចុងក្រោយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ប្រទេសរុស្ស៊ីមានក្បាលគ្រាប់ចំនួន២៥៩១គ្រាប់ នៅក្នុងឃ្លាំង និង១៧១៨គ្រាប់ត្រូវបានគេដាក់ពង្រាយ បើធៀបនឹង១៩៣០គ្រាប់និង១៧៧០គ្រាប់រៀងគ្នានៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top