ព័ត៌មានអន្តរជាតិ

អតីតរដ្ឋទូតបារាំង ប្រចាំនៅអាមេរិកជឿជាក់ថា សញ្ញានៃការបញ្ចប់ជម្លោះនៅអ៊ុយក្រែន បានឈានចូលមកដល់ហើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ជម្លោះអ៊ុយក្រែនបានបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗនៅក្នុងតុល្យភាពនៃអំណាចសកល ហើយបានបង្ហាញពីការបញ្ចប់ នៃឧត្តមភាពលោកខាងលិច នេះបើតាមអតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសហរដ្ឋអាមេរិក លោក Gerard Araud បានអះអាងថា។

លោក Araud បានសរសេរនៅក្នុងទស្សនាវដ្តីបារាំង Le Point កាលពីថ្ងៃអាទិត្យថា យើងកំពុងជួបប្រទះការបញ្ចប់នៃយុគសម័យមួយ ដោយបន្ថែមថា ការដួលរលំនៃលំដាប់ដែលបានទទួលមរតកពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២មានន័យថាលោកខាងលិចលែងគ្រប់គ្រងកិច្ចការអន្តរជាតិទៀតហើយ។

លោកបានអះអាងថា ជម្លោះអ៊ុយក្រែនបានបង្ហាញថា មេដឹកនាំលោកខាងលិចមិនអាចទទួលយកការផ្លាស់ប្តូរនេះ ដោយពណ៌នាថាជាការលាតត្រដាង ដល់ចំណុចនៃការយល់ច្រឡំ និងការបដិសេធរបស់ពិភពលោកដែលនឹងមកដល់ដោយមេដឹកនាំអឺរ៉ុប។

ផ្ទាំងពាណិជ្ជកម្ម

លោក Araud ដែលមានតួនាទីជាអគ្គនាយកទទួលបន្ទុកកិច្ចការនយោបាយ និងសន្តិសុខនៃក្រសួងការបរទេស និងជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសបារាំងប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា មូលហេតុចម្បងមួយនៅពីក្រោយការផ្លាស់ប្តូរនោះគឺថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump លែងចង់ធ្វើជា ប៉ូលីស ជាមេដឹកនាំ និង ជាអ្នកការពារ របស់ពិភពលោកទៀតហើយ។

គួរឲ្យដឹងដែរថាលោកប្រធានាធិបតី Trump បានកាត់បន្ថយការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងប្រទេសអ៊ុយក្រែន ដោយបានជំរុញឱ្យសមាជិកអង្គការណាតូអឺរ៉ុបមានទំនួលខុសត្រូវខ្ពស់សម្រាប់វិស័យការពារជាតិរបស់ពួកគេ និងផ្តល់អាទិភាពដល់បញ្ហាក្នុងស្រុកជារឿងអទិភាពបំផុត៕

ប្រែសម្រួល៖ ស៊ុន លី

To Top