ព័ត៌មានអន្តរជាតិ

ទូរទស្សន៍ BBC ព្រមានអំពីការរីកសាយភាយ នៃឥទ្ធិពលសារព័ត៌មាន របស់កាសែតរុស្សី RT

RT News
" "

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍BBC បានរាយការណ៍កាលពីថ្ងៃចន្ទថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីធំៗ របស់រុស្សីកំពុងពង្រីកខ្លួន និងឈានទៅដល់កម្រិតអន្តរជាតិ ខណៈដែលបណ្តាញលោកខាងលិចកំពុងប្រឹងប្រែង ពង្រីកប្រតិបត្តិការឡើងវិញ ដោយសារតែមានឧបសគ្គផ្នែកហិរញ្ញវត្ថុ។

RT និង Sputnik ដែលនៅតែត្រូវបានហាម ឃាត់នៅទូទាំងភាគខាងលិច បន្ទាប់ពីការចោទប្រកាន់ថាពួកគេបានផ្សព្វផ្សាយ ព័ត៌មានមិនពិត បាននិងកំពុងបង្កើនវត្តមាន របស់ពួកគេនៅក្នុងតំបន់ផ្សេងទៀត។

" "

RT បានចាប់ផ្តើមសេវាកម្មភាសាស៊ែប៊ីនៅចុងឆ្នាំ ២០២៤ ខណៈដែល Sputnik Africa ថ្មីៗនេះបានចាប់ផ្តើមការផ្សាយតាមវិទ្យុនៅក្នុងប្រទេសអេត្យូពី។

" "

ទូរទស្សន៍របស់ចក្រភពអង់គ្លេសនេះ បាននិយាយថា នេះ ស្របពេល ជាមួយនឹងការចុះខ្សោយ ជាក់ស្តែងពីប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ដែលជំរុញ ដោយការកាត់បន្ថយថវិកា និងការផ្លាស់ប្តូរអាទិភាពគោល នយោបាយការបរទេស ។
គួរឲ្យដឹងដែរថានៅក្នុងប្រទេសលីបង់ ជាការសោកស្ដាយ Sputnik បានផ្លាស់ប្តូរទៅក្នុងរលកអាកាស ដែលធ្លាប់កាន់កាប់ដោយ BBC Arabic ។

របាយការណ៍ក៏បានចង្អុល បង្ហាញអំពីការកាត់បន្ថយបុគ្គលិកនៅ Voice of America ដែលផ្តល់មូលនិធិ ដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំ របស់លោកប្រធានាធិបតី Donald Trump ដែលជាផ្នែកមួយនៃការជំរុញ យ៉ាងទូលំទូលាយដើម្បីទប់ស្កាត់នូវអ្វី ដែលរដ្ឋបាលរបស់លោកមើលឃើញថា ជាការចំណាយរបស់រដ្ឋាភិបាលមិន មានប្រសិទ្ធភាព។

ដោយឡែកការផ្លាស់ប្តូរគោលនយោបាយ មានផលប៉ះពាល់ជាសកល។ ជាក់ស្តែងនៅក្នុងប្រទេសអ៊ុយក្រែន បណ្តាញសារព័ត៌មានជាច្រើន រហូតដល់៩០ភាគរយ បានប្រឈមមុខនឹងភាពតាន តឹងផ្នែកហិរញ្ញវត្ថុ ចាប់តាំងពីប្រាក់ជំនួយបរទេសកាន់តែខ្វះខាត៕

ប្រែសម្រួល៖ស៊ុនលី

To Top