សហរដ្ឋអាមេរិក ផ្តល់ “ការគាំទ្រ” សម្រាប់កងកម្លាំង ណាតូនៅអ៊ុយក្រែន

បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់សម្តី មន្ត្រីអឺរ៉ុបដែលមិន បញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកបានបង្ហាញពីការត្រៀមខ្លួន ក្នុងការផ្តល់ការគាំទ្រសម្រាប់ “ផែនការសន្តិសុខ” ដែលដឹកនាំដោយប្រទេសនៅអឺរ៉ុបណាមួយ សម្រាប់អ៊ុយក្រែនក្រោយជម្លោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិក បានអះអាងដោយ បានប្រាប់សមភាគីអឺរ៉ុប របស់ពួកគេនៅក្នុងការពិភាក្សាជាច្រើនថា ទីក្រុងវ៉ាស៊ីនតោននឹង ត្រូវបានរៀបចំដើម្បីរួមចំណែក “អ្នកផ្តល់យុទ្ធសាស្ត្រ” ដើម្បីគាំទ្រការដាក់ពង្រាយសក្តានុពល ដែលដឹកនាំដោយសហភាព អឺរ៉ុបនៅលើមូលដ្ឋាន។ នេះបើតាមប្រភពចំនួន ៤ បានប្រាប់កាសែត Financial Times។
ជំនួយដ៏មានសក្តានុពលអាចរួមមាន “យន្តហោះអាមេរិក ការដឹកជញ្ជូន និងរ៉ាដានៅលើដី ដែលគាំទ្រ និងបើកតំបន់ហាមឃាត់ការហោះហើរ និងខែលការពារអាកាសសម្រាប់ប្រទេសនេះ”។
អ្វីដែលគេហៅថា «សម្ព័ន្ធនៃឆន្ទៈ» ដែលមានសមាសភាពជាចម្បងពីសមាជិកណាតូនៅអឺរ៉ុប និងដឹកនាំដោយបារាំង និងចក្រភពអង់គ្លេស បានបង្ហាញសញ្ញាម្តងហើយម្តងទៀតអំពីការត្រៀមខ្លួនក្នុងការបញ្ជូនអ្វីដែលហៅថា «កម្លាំងធានា» ទៅអ៊ុយក្រែន បន្ទាប់ពីការបញ្ចប់អរិភាពរវាងក្រុងគៀវ និងក្រុងម៉ូស្គូ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការសន្ទនាឯកជន, មន្ត្រីសហភាពអឺរ៉ុបបានទទួលស្គាល់ថា ការដាក់ពង្រាយបែបនេះនឹងសម្រេចបាន លុះត្រាតែសហរដ្ឋអាមេរិកផ្តល់ការគាំទ្រ “ដើម្បីបើក ត្រួតពិនិត្យ និងការពារកងទ័ពអឺរ៉ុប”៕
ប្រែសម្រួលៈ ណៃ តុលា
