ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនយក្សរកស៊ីផ្នែក ថាមពលរបស់អាមេរិកស្ងាត់ៗ ចរចាវិលត្រឡប់ប្រទេសរុស្សីវិញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនថាមពលយក្ស របស់សហរដ្ឋអាមេរិក ExxonMobil កំពុងពិចារណាពីលទ្ធភាព នៃការវិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញ។

ការដកស្រង់ព័ត៌មានចេញពីកាសែត Wall Street ទស្សនាវដ្ដី​បាន​រាយការណ៍ ដោយ​លើក​ឡើង ​ពី​មនុស្ស​ដែល​ស្គាល់​ច្បាស់អំពីការ ​ពិភាក្សាដ៏សំងាត់នេះ។ ក្រុមហ៊ុននេះ រួមជាមួយនឹងអាជីវកម្មលោកខាងលិចជាច្រើនទៀត បានដកខ្លួនចេញពីប្រទេសរុស្សី បន្ទាប់ពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២។

កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុញ្ញាតឱ្យក្រុមហ៊ុនថាមពលយក្សមួយនេះ កាន់កាប់ភាគហ៊ុន របស់ខ្លួនឡើងវិញនៅក្នុងសហគ្រាសប្រេង និងឧស្ម័ន Sakhalin-1 នៅតំបន់ចុងបូព៌ា របស់រុស្ស៊ី។បទបញ្ជានេះធ្វើឡើងស្របពេលដែលលោកPutinbanជួបជាមួយសមភាគីអាមេរិកលោក Donald Trump នៅរដ្ឋអាឡាស្កា។

ផ្ទាំងពាណិជ្ជកម្ម

ភាគីទាំងពីរបានពណ៌នាកិច្ចប្រជុំកំពូលនេះថា ជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែនដោយកត់សម្គាល់ថា ពួកគេក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចដ៏មានសក្តានុពល រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនផងដែរ។

គួរឲ្យដឹងដែរថា នាយកប្រតិបត្តិជាន់ខ្ពស់នៅ ExxonMobil តាមសេចក្តីរាយការណ៍ បានធ្វើការពិភាក្សាយ៉ាងស្ងាត់ៗ ពេញមួយជម្លោះជាមួយក្រុមហ៊ុនថាមពលរដ្ឋដ៏ធំបំផុត របស់រុស្ស៊ី Rosneft ស្តីពីការចូលរួមក្នុងគម្រោង Sakhalin ឡើងវិញ ប្រសិនបើវា ត្រូវបានអនុម័តដោយទីក្រុងមូស្គូ និងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ស៊ុនលី

To Top