បាញ់រះសម្លាប់ក្មេងៗ សិស្សសាលា ២នាក់ នៅសហរដ្ឋអាមេរិក និងច្រើននាក់ទៀតរងរបួស

បរទេស៖ យោងតាមការចេញផ្សាយរបស់ ABC News បានឲ្យដឹងថាខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើព្រះវិហារនៅសាលាកាតូលិកមួយកន្លែងនៅភាគខាងត្បូងទីក្រុង Minneapolis កាលពីថ្ងៃពុធ ដោយបានសម្លាប់កុមារពីរនាក់ និងយ៉ាងហោចណាស់មនុស្សរាប់សិបនាក់រងរបួស។
ប្រភពដដែលបានសរសេរទៀតថាការបាញ់ប្រហារនេះបានកើតឡើងអំឡុងពេលពិធីដ៏ធំមួយនៅសាលា Annunciation Catholic School ដែលផ្តល់សេវាសិក្សាសម្របា់សិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៨។
ប៉ូលីសក្នុងតំបន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ខ្មាន់កាំភ្លើងបានចាប់ផ្តើមបាញ់កាំភ្លើងតាមបង្អួចព្រះវិហារ។ គាត់ត្រូវបានប្រដាប់ដោយកាំភ្លើងវែង និងកាំភ្លើងខ្លីមួយដើម។ កុមារពីរនាក់ដែលមានអាយុម្នាក់៨ឆ្នាំនិង១០ឆ្នាំត្រូវបានសម្លាប់។
យ៉ាងណាក្តីប៉ូលីសបានបន្ថែមថា៖យើងជឿថាវាជាជនសង្ស័យម្នាក់ក្នុងវ័យ២០ឆ្នាំរបស់គាត់។ យើងជឿថាគាត់បានស្លាប់ហើយ។
ប្រភព ABC News អះអាងថា ជនសង្ស័យក្រោយមកបានបាញ់សម្លាប់ខ្លួនឯង។ មន្ត្រីក្រុងបាននិយាយនៅក្នុងការបង្ហោះនៅលើ X ថា ៖មិនមានការគំរាមកំហែងសកម្មដល់សហគមន៍ទៀតទេទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែជំរុញឱ្យអ្នកស្រុកជៀសវាងតំបន់នេះ ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្តនៅឡើយ៕
ប្រែសម្រួល៖ ស៊ុន លី
