ចិន អំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធា នៅតំបន់ហ្គាហ្សា

យូអិន៖ បេសកជនចិនប្រចាំអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។
លោក Geng Shuang តំណាងអចិន្ត្រៃយ៍ រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ជម្លោះនៅតំបន់ហ្គាហ្សា បានអូសបន្លាយរយៈពេលជិត ៧០០ ថ្ងៃ ដោយបានធ្លាក់ចូល ទៅក្នុងឋាននរកដ៏អាក្រក់ ដោយមានប្រជាជនហ្គាហ្សាចំនួន ២ លាននាក់បានជាប់ក្នុងគ្រោះមហន្តរាយដ៏ធំ ដែលបង្កើតឡើង ដោយមនុស្ស និងជាង ១ លាននាក់ប្រឈមមុខ នឹងអសន្តិសុខស្បៀង អាហារសង្គ្រោះបន្ទាន់ ។
លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “សហគមន៍អន្តរជាតិត្រូវការហត់នឿយ រាល់កិច្ចខិតខំប្រឹងប្រែងដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការចុះខ្សោយបន្ថែមទៀត” ។ លោក Geng បានថ្លែងថា «អំពើហិង្សាមិនអាចនាំមកនូវសន្តិសុខ ឬក៏មិនអាចបង្ខំឲ្យមានសន្តិភាពបានដែរ ។ លោកបានបន្ថែមថា ការបន្តវាយលុកយោធាកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល បានបណ្តាលឱ្យ បាត់បង់ជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ជារៀងរាល់ថ្ងៃ។ “យើងជំរុញឱ្យអ៊ីស្រាអែល គោរពតាមការ អំពាវនាវដ៏ខ្លាំងក្លាពីសហគមន៍អន្តរជាតិ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា និងបញ្ឈប់ជាបន្ទាន់នូវវិធានការដ៏គ្រោះថ្នាក់របស់ខ្លួន ដែលបង្កើនភាពតានតឹង”។
ការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Nasser នៃតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទបានសម្លាប់ជនស៊ីវិលជាង ២០ នាក់ រួមទាំងអ្នកកាសែត និងបុគ្គលិកពេទ្យ ដោយបានបង្កើតសោកនាដកម្មដ៏អាក្រក់មួយ។ លោក Geng បានលើកឡើងថា “អ៊ីស្រាអែល នៅតែឆ្ពោះទៅមុខជាមួយនឹង ផែនការយោធារបស់ខ្លួន ក្នុងការដណ្តើមកាន់កាប់តំបន់ហ្គាហ្សា។ ផែនការដែលបានអនុវត្តនោះ នឹងនាំឱ្យមានការបង្ហូរឈាម និង ការផ្លាស់ទីលំនៅដោយជៀសមិនរួច ដែលបន្ថែមនូវគ្រោះថ្នាក់ និងអសន្តិសុខ ទាំងប្រជាជនហ្គាហ្សា និងចំណាប់ខ្មាំងដែលត្រូវបានឃុំឃាំងកំពុងប្រឈមមុខ” ។
លោកបានបន្តថា «ចិនប្រឆាំងនិងថ្កោលទោស រាល់សកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល បំផ្លាញហេដ្ឋារចនា សម្ព័ន្ធស៊ីវិល និងបំពានច្បាប់អន្តរជាតិ» ។ ការបំពានច្បាប់មនុស្សធម៌អន្តរជាតិ គឺមិនអាចទទួលយកបានទេ។ គ្រឿងសព្វាវុធនៃការផ្គត់ផ្គង់មនុស្សធម៌ គឺមិនអាចទទួលយកបានទេ ។
លោក Geng បានបន្ដថា បញ្ហាប្រឈមដ៏ធំបំផុត ក្នុងការបង្កើន ជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា មិនមែនកង្វះការផ្គត់ផ្គង់ ឬអសមត្ថភាព របស់អង្គការសហប្រជាជាតិ និងភ្នាក់ងារមនុស្សធម៌ផ្សេងទៀតនោះទេ។ “ផ្ទុយទៅវិញ វាតែងតែជាកង្វះឆន្ទៈនយោបាយរបស់អ៊ីស្រាអែល និងជាឧបសគ្គដែលបង្កើតដោយចេតនា”៕
ប្រែសម្រួល ឈូក បូរ៉ា
