ព័ត៌មានអន្តរជាតិ

សមាជិកក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ១៤រូប អំពាវនាវឱ្យមានការឈប់បាញ់ នៅតំបន់ហ្គាហ្សា

xinhua
" "

យូអិន៖ សមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លើកលែងតែសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យមានបទឈប់បាញ់ភ្លាមៗ ក៏ដូចជាការច្រានចោលការ សម្រេចចិត្ត របស់អ៊ីស្រាអែល ក្នុងការពង្រីកប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ។

ប្រទេសទាំង ១៤ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “យើងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និង អចិន្ត្រៃយ៍ ។ យើងអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ ការពារសេចក្តីថ្លៃថ្នូរ និងដោយគ្មាន លក្ខខណ្ឌ នៃចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស់ និងក្រុមដទៃទៀត។ យើងអំពាវនាវ ឱ្យមានការកើនឡើងនូវជំនួយមនុស្សធម៌ នៅទូទាំងតំបន់ហ្គាហ្សា”

" "

ប្រទេសទាំង ១៤ ក៏បានអំពាវនាវ ឱ្យអ៊ីស្រាអែល លុបចោលការសម្រេចចិត្ត របស់ខ្លួនជាបន្ទាន់ ក្នុងការពង្រីក ប្រតិបត្តិការ យោធា របស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា ក្នុងគោលបំណងដណ្តើម កាន់កាប់ទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

សេចក្តីថ្លែងការណ៍ដែលអានដោយ Trishala Simantini Persaud តំណាងអចិន្ត្រៃយ៍របស់ Guyana ប្រចាំអង្គការសហប្រជាជាតិ និងលោកស្រី Ondina Blokar Drobic តំណាងអចិន្ត្រៃយ៍របស់ស្លូវេនី ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា “ការសម្រេចចិត្តនេះ ដែលយើងបដិសេធដោយជៀសមិនរួច នឹងធ្វើឱ្យស្ថានភាពមនុស្សធម៌ ដ៏អាក្រក់រួចទៅហើយ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិលទាំងអស់ រួមទាំងចំណាប់ខ្មាំង”។

ប្រទេសទាំង ១៤នោះមាន៖ អាល់ហ្សេរី ចិន ដាណឺម៉ាក បារាំង ក្រិក ហ្គីយ៉ាណា ប៉ាគីស្ថាន ប៉ាណាម៉ា សាធារណរដ្ឋកូរ៉េ រុស្ស៊ី សៀរ៉ាឡេអូន ស្លូវេនី សូម៉ាលី និងចក្រភពអង់គ្លេស ។ ប្រទេសទាំង ១៤ បានឲ្យដឹងទៀតថា អ៊ីស្រាអែល ត្រូវតែលុបចោលជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌលើការរឹតបន្តឹងលើការផ្តល់ជំនួយ រួមទាំងការបើកផ្លូវគោកទាំងអស់ និង អនុញ្ញាតឱ្យអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ ធ្វើប្រតិបត្តិការប្រកប ដោយសុវត្ថិភាព។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងទៀតថា គោលការណ៍មនុស្សធម៌ នៃមនុស្សជាតិ អព្យាក្រឹតភាព មិនលំអៀង និងឯករាជ្យ ត្រូវតែជាចំណុចកណ្តាល នៃសកម្មភាពមនុស្សធម៌ ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ពេលវេលា មានសារៈសំខាន់ណាស់ ។ គ្រាអាសន្នផ្នែកមនុស្សធម៌ ត្រូវតែត្រូវបានដោះស្រាយដោយមិនបង្អង់យូរ ហើយអ៊ីស្រាអែល ត្រូវតែផ្លាស់ប្តូរទិសដៅរបស់ខ្លួន” ៕

To Top