ព័ត៌មានអន្តរជាតិ

កម្លាំង​ទ័ព​ Burapha របស់​ថៃ​ ប្រកាស​ច្បាប់អាជ្ញាសឹក ក្នុង​ខេត្ត​ស្រះកែវ ជាប់កម្ពុជា

" "

បរទេស៖ កម្លាំង​ទ័ព​ Burapha របស់​ថៃ ​បាន​ចេញ​ប្រកាស​ច្បាប់អាជ្ញាសឹក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ដោយ​កំណត់​តំបន់ Ban Nong Chan ក្នុង​ខេត្ត​ស្រះកែវ ជាប់កម្ពុជា ជា​តំបន់​ត្រួត​ពិនិត្យ​សន្តិសុខ។

ហ្វេសប៊ុករបស់ Khaosod English បានផ្សាយថា សេចក្តីប្រកាសច្បាប់អាជ្ញាសឹកនេះ បញ្ជាក់ថា បន្ទាប់ពីកម្ពុជា បាននាំមនុស្សទៅញុះញង់កុបកម្ម នៅក្នុងព្រះរាជាណាចក្រថៃ នៅតំបន់បានណងចាន់ ឃុំណនម៉ាក់មុន ស្រុកខក់ស៊ុង ខេត្តស្រះកែវ ការដាក់ពង្រាយយោធាបានក្លាយជាការចាំបាច់ និងមិនអាចជៀសផុត ។

" "

កងកម្លាំងមានទាំងយោធា ប៉ូលីស ជនស៊ីវិល និងប្រជាពលរដ្ឋថៃទាំងអស់ ដើម្បីការពារប្រទេសពីការគំរាមកំហែងបែបនេះ និងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ វិធានការសន្តិសុខខាងក្រោមនឹងត្រូវបានអនុវត្ត៖

" "

ប្រការ 1. កំណត់តំបន់បានណងចាន់ ឃុំណនម៉ាក់មួន ស្រុកខក់ស៊ុង ខេត្តស្រះកែវ ជាតំបន់គ្រប់គ្រងសន្តិសុខ។

ប្រការ 2. កំណត់ផ្លូវ Sri Pen ក្នុងតំបន់ Ban Nong Chan ឃុំ Non Mak Mun ស្រុក Khok Sung ខេត្តស្រះកែវ ជាខ្សែត្រួតពិនិត្យសន្តិសុខ។

ប្រការ 3. វិធានការចូលក្នុងតំបន់ត្រួតពិនិត្យសន្តិសុខមានដូចខាងក្រោម៖

៣.១ ហាម​យក​អាវុធ​គ្រប់​ប្រភេទ ឬ​វត្ថុ​ដូច​អាវុធ​ចូល​ក្នុង​តំបន់

៣.២ ហាម​បិទ​ផ្លូវ​ដែល​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​មន្ត្រី និង​ជីវភាព​ប្រចាំ​ថ្ងៃ

៣.៣ ហាមមិនអោយថតរូបមូលដ្ឋានប្រតិបត្តិការយោធា

៣.៤ ហាមប្រាមពីការវាយតប់ ឈ្លោះប្រកែកគ្នា និងប្រើប្រាស់សារធាតុញៀន

៣.៥ ហាម​មិន​ឱ្យ​នាំ​ឧបករណ៍​ពង្រីក​សំឡេង​ចូល​ក្នុង​តំបន់​ដោយ​គ្មាន​ការ​អនុញ្ញាត។
ប្រែសម្រួលៈ ណៃ តុលា

To Top