ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអែល បង្កើនការវាយប្រហារ លើទីក្រុងហ្គាហ្សា

xinhua
" "

ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាស និងជើងគោករបស់ខ្លួន លើទីក្រុងហ្គាហ្សា កាលពីថ្ងៃអាទិត្យ គោលបំណងបង្ខំប្រជាជន ឱ្យភៀសខ្លួនទៅកាន់តំបន់កណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមប្រភពពីប៉ាឡេស្ទីន។

ប្រភព និងសាក្សីក្នុង តំបន់បានប្រាប់កាសែតស៊ីនហួថា តំបន់ Abu Iskandar និង Jabalia នៅភាគខាងជើង នៃតំបន់ហ្គាហ្សា កំពុងឃើញ ការកើន ឡើងដ៏គ្រោះថ្នាក់ ដោយកងកម្លាំងអ៊ីស្រាអែល បានធ្វើការទម្លាក់គ្រាប់ បែកតាមអាកាស និងកាំភ្លើងធំ សំដៅលើផ្ទះប្រជាពលរដ្ឋ។

" "

ប្រភព និងសាក្សីបានឲ្យដឹងទៀតថា យន្តហោះចម្បាំង របស់អ៊ីស្រាអែល  បានទម្លាក់គ្រាប់បែកលើផ្ទះ លំនៅដ្ឋានជាច្រើននៅក្នុងតំបន់ Jabalia al-Nazla ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។  ទន្ទឹមនឹងនេះ រថក្រោះបានបាញ់កាំភ្លើងយន្តដោយចៃដន្យ នៅក្នុងតំបន់ដែលពួកគេជ្រៀតចូល។

" "

គ្រួសារប៉ាឡេស្ទីនខ្លះជាប់គាំង និងមិនអាចចាកចេញពីផ្ទះរបស់ពួកគេបាន ដោយសារការបាញ់ផ្លោងដ៏ខ្លាំងក្លា កង្វះមធ្យោបាយធ្វើដំណើរ និងអវត្តមានកន្លែងសុវត្ថិភាព ដើម្បីជម្លៀសចេញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top