បទវិភាគ ៖ សារសំខាន់ជាសកល នៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុន

ថ្ងៃទី ៣ ខែកញ្ញា ជាទិវារំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុននិង សង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ជាទិវាដ៏មហិមា ដើម្បីរំលឹកជ័យជម្នះ ដែលភាពយុត្តិធម៌ឈ្នះ លើអំពើអាក្រក់ ភាពភ្លឺស្វាងឈ្នះ លើភាពងងឹត និងវឌ្ឍនភាពឈ្នះលើការដើរថយក្រោយ ហើយក៏ជាថ្ងៃបុណ្យ ដ៏សំខាន់របស់ប្រជាជនចិន ក៏ដូចជាប្រទេស និងប្រជាជនទាំងអស់នៅលើពិភពលោក ដែលស្រឡាញ់សន្តិភាព ។

៨០ឆ្នាំមុន ប្រជាជនចិនបានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីធ្វើប្រយុទ្ធនៅសមរភូមិបូព៌ា ដ៏សំខាន់ក្នុងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស មិនត្រឹមតែបានធ្វើប្រយុទ្ធ ដើម្បីអនាគតនិងជោគវាសនា របស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើប្រយុទ្ធដើម្បីអនាគត និងជោគវាសនា របស់មនុស្សជាតិ ទាំងមូលផងដែរ ។ ឆ្លងតាមរយៈការតស៊ូប្រយុទ្ធ យ៉ាងអង់អាចក្លាហាន អស់រយៈពេល១៤ឆ្នាំ ប្រជាជនចិនបានយកឈ្នះ លើចក្រពត្តិនិយមជប៉ុន ដែលបង្កការឈ្លានពាន ដ៏ឃោរឃៅ ដែលបានបំបែក ឧបាយកល របស់ចក្រពត្តិនិយមជប៉ុន ដែលចង់ធ្វើអាណា និគមនិងទន្ទ្រានកាន់ កាប់ប្រទេសចិន ។
នៅលើសមរភូមិបូព៌ាដ៏សំខាន់ ក្នុងរយៈពេលជាយូរ ប្រជាជនចិនបានទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹង កងកម្លាំងដ៏សំខាន់ របស់យោធានិយមជប៉ុន ដែលបានកំទេចកងទ័ពជប៉ុន ចំនួនជាង១លាន៥សែននាក់ ព្រមទាំងបានរួមសហការ ជាមួយប្រតិបត្តិការយុទ្ធសាស្ត្រក្នុង សមរភូមិអឺរ៉ុបនិងសមរភូមិប៉ាស៊ីហ្វិក ដើម្បីទប់ស្កាត់ និងបំបែកការប៉ុនប៉ង របស់ពួកហ្វាស៊ីស និយមជប៉ុន និងពួកហ្វាស៊ីសនិយមអាល្លឺម៉ង់ និងអ៊ីតាលី ដែលចង់ធ្វើកិច្ចសហការជាយុទ្ធសាស្ត្រ ដូច្នេះ ប្រទេសចិនបានរួមចំណែក ដ៏ធំនិងសំខាន់ក្នុងការ យកជ័យជម្នះលើសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ក៏ដូចជាគាំពារសន្តិភាព ពិភពលោកផងដែរ ។

ទាក់ទិននឹងរឿងនេះ ឥស្សរជនអន្តរជាតិ បានសម្គាល់ ឃើញជាទូទៅថា សង្គ្រាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពាន របស់ជប៉ុន មិនត្រឹមតែ បានវាយប្រហារ ទៅលើភាពក្រអឺតក្រទម របស់ពួកឈ្លានពានជប៉ុន ប៉ុណ្ណោះទេ ថែមទាំងក៏បាន បណ្តើម បានពេលវេលាដ៏មានតម្លៃ សម្រាប់សម្ព័ន្ធមិត្ត ប្រយុទ្ធប្រឆាំង នឹងពួកហ្វាស៊ីសផ្សេងទៀតផងដែរ ការរួមចំណែក របស់ប្រទេសចិន ដើម្បីជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ គួរឱ្យពិភពលោកទាំងមូលចងចាំ ។ នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលជួបសវនាការជាមួយលោក Xi Jinping ប្រធានរដ្ឋចិន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ប្រជាជនចិនបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការថែរក្សា សន្តិភាពពិភពលោក ដែលគួរជាទីចាំជារៀងរហូត ។
ជ័យជម្នះនៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ជាការអនុវត្តជាក់ស្តែង ដ៏មហិមារបស់ប្រជាជននៃបណ្តាប្រទេសនានា ដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយ និងរួមគ្នាយកឈ្នះលើឧបសគ្គ ។ ក្នុងការប្រយុទ្ធស្លាប់រស់ ដែលពាក់ព័ន្ធនឹងអនាគតនិង ជោគវាសនារបស់មនុស្សជាតិលើកនេះ បណ្តាប្រទេសនានាបានបង្កើតជារណសិរ្សរួបរួមអន្តរជាតិដើម្បីប្រឆាំងនឹងពួកហ្វាស៊ីស គាំទ្រគ្នាទៅវិញទៅមក រួមគ្នាតស៊ូប្រយុទ្ធ ចុងបំផុត បានបំផ្លាញទាំងស្រុងនូវការប៉ុនប៉ងរបស់ពួកហ្វាស៊ីសចក្រពត្តិនិយម ដែលចង់ធ្វើអនុត្តរភាព នៅលើពិភពលោក ។ សង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសលើកនេះ បានបញ្ជាក់ថា ប្រឈមនឹងការគំរាមកំហែង និងការសាកល្បងជាសកល គ្មានប្រទេសណាមួយអាច យកសុខតែខ្លួនឯងនោះទេ ។ មានតែប្រកាន់ខ្ជាប់ ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ បង្កើនកិច្ច សហប្រតិបតិ្តការអន្តរជាតិ ទើបអាចទប់ទល់នឹង ហានិភ័យនិងការប្រឈម ប្រកបដោយប្រសិទ្ធភាព ថែរក្សាសន្តិភាពនិងស្ថិរភាពរបស់ភពផែនដី ។
ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានគូសបញ្ជាក់ថា ការបំផុសគំនិតដ៏មានតម្លៃបំផុត នៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការ ឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស គឺចាំបាច់ត្រូវដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយ សន្តិភាពយ៉ាងមុតមាំឥតងាករេ ។ មិនថាអភិវឌ្ឍន៍ដល់កម្រិត យ៉ាងណាក៏ដោយ ក៏ប្រទេសចិនមិនធ្វើអនុត្តរភាពនិងមិនវាតទីជាដាច់ខាត ប្រទេសចិននឹងធ្វើជាស្ថាបនិក នៃសន្តិភាពពិភពលោក អ្នករួមចំណែក នៃការអភិវឌ្ឍពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជានិច្ច។

ការថៃរក្សាសន្តិភាព គឺថៃរក្សាអនាគតរួម របស់មនុស្សជាតិ ។ បច្ចុប្បន្ននេះ ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួល ស្ថានការណ៍ដ៏ខ្លាំងដែលពុំធ្លាប់មាន ក្នុងរយៈពេលមួយសតវត្សរ៍កន្លងមក ការគាំពារសន្តិភាពពិភពលោកនិង ជំរុញការអភិវឌ្ឍរួមនៅតែជាភារកិច្ចដ៏សំខាន់និងវែងឆ្ងាយ ។ ប្រឈមនឹងការសាកល្បងគ្រប់បែបយ៉ាង ប្រជាជននៃបណ្តាប្រទេសនានាមានតែប្រកាន់ខ្ជាប់ស្មារតី ជោគវាសនារួម ពួតដៃនិងប្រកៀកស្មាជាមួយគ្នា រួមគ្នាយកឈ្នះលើឧបសគ្គ ទើបអាចសម្រេចបាននូវការអភិវឌ្ឍរួម និងចាប់ដៃគ្នាដើរទៅកាន់អនាគត កាន់តែភ្លឺស្វាងនិងល្អបវរ ក៏ដូចជាគាំពារសន្តិភាព ដែលបានមកដោយមិនងាយនោះ ដើម្បីធ្វើឱ្យពន្លឺសន្តិភាពបំភ្លឺផ្ទះ របស់មនុស្សជាតិជារៀងរហូត ៕
