ព័ត៌មានអន្តរជាតិ

រហូតដល់ថ្ងៃ ទទួលបានជ័យជម្នះ | ចងចាំណាននីវ៉ាន់

ក្នុងផ្សែងរំសេវនិងកាំភ្លើង តាមទងទន្លេមាតា អ្នកស្រុកឆ្លៀតពេលប្រញាប់ដាំ និងប្រមូលស្បៀង មានស្បៀង គឺអាចបន្តទប់ស្កាត់ជនឈ្លានពាន ។

ទន្លេយង់ហ្សេហូរចាក់ទៅទិសខាងកើត ទឹករលកជាសាក្សីវីរជនជាតិ ។

ជាង ៨០ ឆ្នាំមុន តាមដងទន្លេខាងលើ នៃទន្លេយង់ហ្សេ ក្រុងឆុងឈីងដែលជាទីក្រុងភ្នំ ត្រូវសម្គាល់ជាទីក្រុងវីរជន ក្នុងសង្គ្រាមលោកលើកទីពីរ ដោយសារស្មារតីរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំង ការឈ្លានពានរបស់ជប៉ុន ។

ជ្រលងភ្នំ ណាន នី វ៉ាន់ស្ថិតនៅជាយក្រុងយេនអាន នៅតែជាទីកន្លែងពោរពេញដោយដីភក់ បន្លានិងសត្វព្រៃពាសពេញ។

រដូវផ្ការីកឆ្នាំ ១៩៤១ សង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុនស្ថិតក្នុងដំណាក់កាលលំបាកខ្លាំង ក្រុងឆុងឈីងក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ បានរងការបន្តវាយប្រហារ តាមអាកាសទ្រង់ទ្រាយ ធំរយៈពេល ២ឆ្នាំជាប់ហើយ។ ចំណែកនៅមូលដ្ឋាននៅពីក្រោយជួរសមរភូមិ សត្រូវបានប្រើមធ្យោបាយ « សម្លាប់ទាំងអស់ ដុតទាំងអស់ ប្លន់ទាំងអស់ » បានបណ្តាលឱ្យប្រជាជនក្នុងតំបន់ខ្វះអាហារ ខ្វះខោអាវ គ្មានគ្រាប់កាំភ្លើង។

« គ្មានកាំភ្លើងគ្មានគ្រាប់បែក សត្រូវផលិតឱ្យយើង» «សត្រូវមក កាន់ភ្លើងប្រយុទ្ធ សត្រូវអត់មក កាន់ចបធ្វើស្រែ។ » ប្រជាជនចិនដែលត្រូវបានផ្ដល់កម្លាំងចិត្តដោយស្មារតីសុទិដ្ឋិនិយមបែបផែនបដិវត្ត មិនបានបោះបង់ឡើយ។

ការអភិវឌ្ឍជ្រលងភ្នំ ណាន នី វ៉ាន់ បានចំណាយពេល អស់ជាងពីរឆ្នាំ កងពលតូចលេខ ៣៥៩ ដែលក្រោមការដឹកនាំ ដោយបក្សកុម្មុនីស្តចិន បានកែច្នៃដីភក់ ឱ្យក្លាយជាដីស្រែល្អៗ ដីទំហំ២ម៉ឺនហិកតា ដែលមួយឆ្នាំផលិត បានស្បៀង៤.៥លានគីឡូក្រាម ទាធាត់ៗពេញក្នុងស្រះ គោក្របីនិងចៀមនៅគ្រប់ទីកន្លែង។

ពេលគ្រាប់ផ្លោងរបស់ សត្រូវប៉ះផ្ទៃទឹកទន្លេយង់ហ្សេ ខ្ទាតចេញជាសសរទឹកច្រើនរាប់មិនអស់ សំឡេងស្រែករបស់កម្មករ លើទូកកាន់តែខ្លាំង ៖ « មិនត្រូវគ្រាប់បែកទេ ខ្ញុំក៏បន្តដើរទៅមុខ ! កងទ័ពជួរមុខរង់ចាំគ្រាប់កាំភ្លើងនិងកញ្ចប់ថ្នាំ ញាតិសន្តាននៅជួរក្រោយរង់ចាំស្បៀងនិងនំប៉័ង យើងបានបរទូកកាត់រលកឆ្លងជ្រលងភ្នំឆ្ពោះទៅមុខ! » នៅក្នុងលេណដ្ឋាន កម្មការិនីនៃរោងចក្រវាយនភ័ណ្ឌបំពេរទារកឱ្យគេងបណ្ដើរ ដេរប៉ាក់បណ្ដើរ វល់មិនឈប់។ កាលណាសត្រូវទម្លាក់គ្រាប់បែក ប្រជាជនក្រុងឆុងឈីងធ្វើសកម្មភាពដោយឯកឯង ដើម្បីជួយសង្គ្រោះ ទាហានរងគ្រោះ និងកសាងភូមិស្រុកឡើងវិញ លើគំនរបាក់បែក ។ កុមារាកុមារីចូលរៀនភ្លាមៗបន្ទាប់ពីឈប់ប្រកាសអាសន្ន។

ផ្ទាំងពាណិជ្ជកម្ម

ការប្តេជ្ញាចិត្តការពារបូរណភាពទឹកដី បានធ្វើឱ្យល្បឿនដែលស្ដារប្រទេសឡើងវិញ លឿនជាងល្បឿនបំផ្លាញរបស់សត្រូវ។
រដូវស្លឹកឈើជ្រុះឆ្នាំ១៩៤៤ ជ្រលងភ្នំណាន នី វ៉ាន់ បានបង្កើតសហគ្រាសថ្មីខាងកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ។ ប្រជាជននៅទីក្រុងឆុងឈីង កំពុងមមាញឹកច្រូតស្រូវទុំ ស្រែកខ្លាំងៗ ហក់ទៅយន្តហោះច្បាំង របស់ពួកសត្រូវថា៖ « ប្រយុទ្ធរហូតដល់ថ្ងៃឈ្នះ! »

ជីវភាពបន្តទៅមុខដោយអត់ធ្មត់ ឆ្នាំ១៩៤៥ ជ័យជម្នះសម្រាប់យុត្តិធម៌ សន្តិភាព និងប្រជាជន បានមកដល់នៅថ្ងៃទី៣ ខែកញ្ញា ។

« ជ័យជម្នះដ៏អស្ចារនេះបានមកពីស្មារតីប្រជាជាតិ ដែលមានជាតិនិយមជាស្នូល » នេះបើតាមលោក ស៊ី ជីនភីង មេដឹកនាំកំពូលប្រទេសចិន ៖ « ជោគវាសនាមនុស្សម្នាក់ៗ តភ្ជាប់យ៉ាងស្អិតជាមួយនឹងជោគវាសនា ប្រទេសជាតិនិងប្រជាជាតិ » « ស្មារតីវីរជននៅពាសពេញមេឃនិងដី ទោះបានកន្លងផុតទៅរាប់ពាន់ឆ្នាំហើយក្តី ក៏ត្រូវគេគោរពសរសើរជាប់រហូត» ។

រូបភាពឯកសារ
ណាននីវ៉ាន់ ទីកន្លែងនិមិត្តរូបនៃស្មារតីតស៊ូខ្លួន ទីពឹងខ្លួនរបស់ចិនបានលើកទឹកចិត្តដល់ប្រជាជនចិន

លោក ជូ អេនឡាយ ធ្លាប់តស៊ូធ្វើការប្រយុទ្ធនៅក្រុងឆុងឈីង រយៈពេល ៩ ឆ្នាំ ការផ្តួចផ្តើមស្តីពីរណសិរ្សស្នេហាជាតិ នៃបក្សកុម្មុយនីស្តចិនទទួលបានការគាំទ្រកាន់តែច្រើន ឡើងពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ

លោក ស៊ី ចុងសួន ជាអ្នកដឹកនាំតំបន់មូលដ្ឋានប្រយុទ្ធក្នុងអំឡុងពេលប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន

ពីដើមឆ្នាំ១៩៣៨ ដល់ចុងឆ្នាំ១៩៤៤ កងទ័ពជប៉ុនបន្តទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលក្រុងឆុងឈីងប្រទេសចិន បច្ចុប្បន្ន ខ្សែក្រវ៉ាត់សេដ្ឋកិច្ចមាសបានកសាងឡើងតាមដងទន្លេយង់ហ្សេរ ទីក្រុងឆុងឈីងជាមជ្ឈមណ្ឌលផ្លូវដែករវាងអាស៊ីនិងអឺរ៉ុប បានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម៕

To Top