ព័ត៌មានអន្តរជាតិ

មេដឹកនាំគឺលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យរោងចក្រផលិតមីស៊ីលទ្រង់ទ្រាយធំ មុនពេលលោកចាកចេញទៅចូលរួមព្យុហយាត្រាយោធាដ៏ធំ នៅក្នុងប្រទេសចិន

kyodo
" "

បរទេស៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំគឺលោក គីម ជុងអ៊ុន បានត្រួតពិនិត្យរោងចក្រផលិតអាវុធថ្មីមួយ ដែលជាគន្លឹះនៃផែនការរបស់លោក ក្នុងការពន្លឿនការផលិតមីស៊ីលទ្រង់ទ្រាយធំ នៅក្នុងដំណើរទស្សនកិច្ចចុងសប្តាហ៍ មុនពេលលោកចាកចេញទៅចូលរួមព្យុហយាត្រាយោធា ដ៏ធំមួយនៅក្នុងប្រទេសចិន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ របស់ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញពីទីតាំងនៃរោងចក្រដែលលោក គឺមជុងអ៊ុន បានទៅទស្សនាកាលពីថ្ងៃអាទិត្យនោះទេ ប៉ុន្តែរោងចក្រអាចស្ថិតនៅក្នុងខេត្ត Jagang ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មអាវុធ របស់ប្រទេសដែលមានព្រំប្រទល់ជាប់ប្រទេសចិន។

" "

ទាំងចិន និងកូរ៉េខាងជើង បានបញ្ជាក់កាលពីសប្តាហ៍មុនថា លោក គីម នឹងធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនក្នុងរយៈពេល៦ឆ្នាំ ដើម្បីចូលរួមក្បួនដង្ហែយោធានៅទីក្រុងប៉េកាំងនៅថ្ងៃពុធ ដែលជាខួបលើកទី 80 នៃការបញ្ចប់សង្គ្រាមលោកលើកទី 2 និងការតស៊ូរបស់ចិនប្រឆាំងនឹងការឈ្លានពានក្នុងសម័យសង្គ្រាមរបស់ជប៉ុន។

" "

មេដឹកនាំបរទេសទាំង 26 រូបដែលត្រូវបានអញ្ជើញដោយប្រធានាធិបតីចិន Xi Jinping ក៏រួមបញ្ចូលផងដែរនូវលោក Vladimir Putin របស់រុស្ស៊ីដែលបានទទួលការគាំទ្រពីលោក គីម ក្នុងការឈ្លានពានអ៊ុយក្រែនដែលធ្វើឱ្យព្រឹត្តិការណ៍ ទីក្រុងប៉េកាំងបង្ហាញពីការតម្រឹមបីផ្លូវប្រឆាំងនឹង កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកូរ៉េខាងត្បូង និងជប៉ុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top