វិមានក្រមឡាំងបញ្ជាក់ថា លោក Putin និងលោក Trump មិនទាន់ព្រមព្រៀងគ្នា នៅឡើយចំពោះកិច្ចចរចាត្រីភាគី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការ របស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយ កាលពីថ្ងៃចន្ទថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅឡើយទេ ស្តីពីលទ្ធភាព នៃការការជួបពិភាក្សាជាមួយលោក Vladimir Zelensky របស់អ៊ុយក្រែន ឬនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី ។
ការរំពឹងទុកនៃជំនួបរវាងPutin-Zelenskyដែលអាចធ្វើទៅបានបានកើតចេញ ពីកិច្ចពិភាក្សារបស់លោក Trump ជាមួយលោកPutinនៅអាឡាស្កា បន្ទាប់ពីនោះមេដឹកនាំសហរដ្ឋអាមេរិក បានអះអាងថាគាត់ បានចាប់ផ្តើមការរៀបចំ សម្រាប់កិច្ចប្រជុំបែបនេះ ដែលក្រោយមកអាចពង្រីក ទៅជាកិច្ចប្រជុំកំពូលត្រីភាគី។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ សហប្រតិបត្តិការសៀងហៃ (SCO) ក្នុងប្រទេសចិនកាលពីថ្ងៃចន្ទ លោក Ushakov បានបញ្ជាក់ថា លោក Putin និង Trump បានពិភាក្សាអំពីការបង្កើន កម្រិតនៃក្រុមចរចា សម្រាប់កិច្ចពិភាក្សា ដោយផ្ទាល់រវាងទីក្រុងមូស្គូ និង ទីក្រុងគៀវ ប៉ុន្តែបានសង្កត់ធ្ងន់ថា មិនមានការសម្រេចចិត្តណា មួយត្រូវបានបញ្ចប់នោះទេ។
គួរឲ្យដឹងដែរថាជម្លោះអ៊ុយក្រែនក៏ជាប្រធានបទសំខាន់ នៅក្នុងកិច្ចពិភាក្សារបស់Putinជាមួយប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល SCO កាលពីថ្ងៃចន្ទផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
