លោកស្រី Peng Liyuan និងភរិយា របស់អ្នកដឹកនាំបរទេស ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបតិ្តការ សៀងហៃ ជិះទូកទស្សនាកម្សាន្តតាមដងទន្លេហៃ នៃក្រុងធៀនជីន

ព្រឹកថ្ងៃទី ១ ខែ កញ្ញា លោកស្រី Peng Liyuan ភរិយារបស់ លោកXi Jinpingប្រធានរដ្ឋចិន បានអញ្ជើញភរិយា របស់អ្នកដឹកនាំបរទេស ដែលចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបតិ្តការសៀងហៃ ឆ្នាំ២០២៥ ជិះទូកទស្សនាកម្សាន្ត តាមដងទន្លេហៃ នៃក្រុងធៀនជីន ។
នៅរដូវរំហើយមានធាតុ អាកាសត្រជាក់ស្រួល នៅតាមដងទន្លេមានទេសភាព ស្រស់ស្អាត ។ លោកស្រី Peng Liyuan និងភ្ញៀវកិត្តិយសគ្រប់រូប បានជិះទូកទស្សនាកម្សាន្ត តាមដងទន្លេ និងស្តាប់ការបកស្រាយ ពីប្រវត្តិសាស្ត្រនិង ការអភិវឌ្ឍនៃក្រុងធៀនជីន ។ លោកស្រី Peng Liyuan បានថ្លែងថា ក្រុងធៀនជីន ជាទីក្រុងដែលមាន ទាំងប្រវត្តិសាស្ត្រ យូរអង្វែង និងភាពទាក់ទាញ នៃសម័យទំនើប រំពឹងទុកថា មិត្តទាំងអស់គ្នានឹង មានអនុស្សាវរីយ៍ដ៏រីករាយ និងមិនអាចបំភ្លេច បាននៅទីក្រុងនេះ ។ ភ្ញៀវកិត្តិយសគ្រប់រូបបាន កោតសរសើរ ពីវប្បធម៌ប្រពៃណី ដ៏ល្អផូរផង់របស់ប្រទេសចិន ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏លេចធ្លោ នៃការធ្វើទំនើបកម្ម តាមបែបផែនចិនផងដែរ ៕
